Breaking News លោក សុខ ទូច ឡើងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី

273

លោក សុខ ទូច ដែលមាន​គោរមងារ​ជា​បណ្ឌិតសភា​ចា​រ្យ ថ្មីៗនេះលោកបាន​ឡើង​ឋានៈ​ពី​អនុប្រធាន​ទៅជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ជំនួស​លោកស្រី ខ្លូត ធីតា ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។

នេះ​បើតាម​ព្រះរាជក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ។​

ចំណែកឯលោកស្រី ខ្លូត ធីតា ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​នោះ ត្រូវបាន​ដំឡើង​ឋានៈ ស្មើ​ទេសរដ្ឋមន្ត្រី​៕

 

banner