ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានចេញសេចក្តីណែនាំមួយ ស្តីពីការរៀបចំបង្កើតក្លិបសិក្សាមុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ។ជាការបង្កើតក្លឹបសិក្សា ដើម្បីលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងរបស់សិស្សកម្ពុជា នៅក្នុងសហគមន៍អាស៊ាន និងគោលដៅផ្តល់ឱកាសឲ្យសិស្សចេះធ្វើការងារស្រាវជ្រាវជាក្រុម ចេះធ្វើបទបង្ហាញ និងបង្កើតស្នាដៃ ព្រមទាំងឲ្យមានការពេញចិត្តក្នុងការសិក្សា ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ។
សេចក្តីណែនាំរបស់ក្រសួងអប់រំ បានណែនាំគាំទ្រ លើកទឹកចិត្ត និងសម្របសម្រួលដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ ឱ្យបង្កើតគណៈកម្មការដឹកនាំ និងគ្រប់គ្រងក្លិបសិក្សាមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្ត ដើម្បីអនុវត្តតាមភារកិច្ចដូចបានកំណត់ ព្រមទាំងចូលរួមគាំទ្រឱ្យអស់លទ្ធភាព ដល់ដំណើរការប្រព្រឹត្តទៅនៃក្លិបសិក្សាមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តនៅតាម អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងប្រទេស។ខាងក្រោយនេះ គឺជាសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡារស្តីពីការរៀបចំបង្កើតក្លិបសិក្សាមុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ៖
1

2

3

4

ក្រសួងអប់រំ ប្រាប់ពីរបៀបបង្កើតក្លិបសិក្សាតាមអនុវិទ្យាល័យ និងវិទ្យាល័យដើម្បីលើកកម្ពស់ សមត្ថភាព របស់សិស្សានុសិស្ស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់