កម្ពុជា​នឹង​មាន​​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ​រថភ្លើង​ ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​អំឡុង​ខែ​មេសា ឆ្នាំ​ ២០១៨​។ នេះ​ជាការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​ប្រគល់ និងទទួល​គ្រឿង​ចក្រ​ជួសជុល​ផ្លូវ​ ពី​ប្រទេស​ចិន​នា​ព្រឹក​។

ចាន់ថុល

ឯកឧត្ដម ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​ថា​ នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​ផ្ទាល់ ដោយ​មាន​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ និង​ជួយ​សម្រួល​ដល់​អ្នក​ត្រូវ​ធ្វើ​ដំណើរ ​ទៅ​ព្រលាន​យន្តហោះ ​កុំ​ឱ្យ​មាន​ការ​យឺតយ៉ាវ​តទៅ​ទៀត។ ឯកឧត្កម បាន​បន្ត​ទៀត​ថា កន្លង​មក​ដោយ​សារ​មាន​ការ​កកស្ទះ​ខ្លាំង​ ទើប​ធ្វើ​ឱ្យ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ ចុះ​ ឬ​ឡើង​ព្រលាន ​ត្រូវ​ជួប​ផល​លំបាក​ខ្លាំង។Cambodia-train2

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ​គម្រោង​នេះ​​នឹង​ចាប់​ផ្ដើម​នាពេល​ខាង​មុខ ហើយ​គ្រោង​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ២០១៨។ ការ​សាងសង់​នេះ​ពុំ​មាន​បង្ក​ផល​ប៉ះពាល់ ​ដល់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​នោះ​ទេ​។ ជា​ពិសេស​ មិន​មាន​ប៉ះពាល់​ដល់​ផ្លូវ​ធ្វើ​ដំណើរ​ដូច​គ្នា​ ព្រោះ​ផ្លូវ​ដែក​នេះ​ត្រូវ​បង្កប់​ក្នុង​ដី។ ដូច្នេះ​​​ប្រជាពលរដ្ឋ​ទាំង​អស់ ​មិន​ចាំបាច់​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​នោះ​ឡើយ។ក្រៅ​ពី​ភ្ញៀវ​ដែល​ត្រូវ​ឡើង​យន្តហោះ ប្រជាពលរដ្ឋ ដែល​ចង់​ធ្វើ​ដំណើរ​ពី​ម្ដុំ​ព្រលាន​យន្តហោះ​ មក​កាន់​រាជធានី​ភ្នំពេញ ក៏​អាច​ជិះ​បាន​ដែរ ដោយ​ចំណាយ​ពេល​ពី ២០ ទៅ​ ២៥ ​នាទី។ យ៉ាងណាឯកឧត្ដម បានស្នើ​ប្រជាពលរដ្ឋ​ មាន​ការ​យោគយល់​ ចំពោះ​ការ​សាងសង់​ផ្លូវ​រថភ្លើង ​សម្រាប់​ដឹក​អ្នក​ដំណើរ​ ១ ​ខ្សែ​នេះ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ដឹក​អ្នក​ដំណើរ ជា​ពិសេស​ភ្ញៀវជាតិ និង​អន្តរជាតិ មក​កាន់​ព្រលាន​យន្តហោះ៕

​ជ័យយោ! កម្ពុជា​នឹង​មាន​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​ឆ្នាំ​ក្រោយ​​

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak02

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់