រូបថត ៥ សន្លឹក ត្រូវបានមិត្តភ័ក្រ Facebook ម្នាក់បង្ហោះនិងបានរៀបរាប់ ពីហេតុការណ៍ដែលកើតឡើង ទៅលើស្ត្រីម្នាក់។ លោក Jc Sontinou បានរៀបរាប់នៅលើគណនី Facebook របស់គាត់ថា ” ព្រឹកមិញទៅផ្សារថាទិញបបរឲ្យកូនញ៉ាំ ស្រាប់តែឃើញគេរោមមើលមីងម្នាក់នេះគាត់គរ អង្គុយអោបកូនយំក្នុងផ្សារ មានគេស្តាប់ភាសារគរគាត់បានប្រាប់ថា កូនគាត់ឈឺក្តៅខ្លួននិងចេះតែក្អួតគ្មានលុយយកទៅពេទ្យ គាត់ទៅគន្ធបុប្ផារសន្តិសុខមិនឲ្យចូល ប្រាប់គាត់ថាឲ្យមកម៉ោងនេះម៉ោងនោះ អ្នកផ្សារប្រាប់ថានៅជិតផ្សារត្រពាំងឈូកនេះមានពេទ្យកុមារដែរ ខ្ញុំក៏ជូនទៅអោយពេទ្យពិនិត្យកូនគាត់ ប៉ះលោកគ្រូពេទ្យចិត្តធម៌ គាត់ពិនិត្យនិងចាក់ថ្នាំមួយម្ជុលនិងអោយថ្នាំបីពេលមិនគិតថ្លៃអ្វីទាំងអស់ គាត់ថាកូននេះរលាកសួតនិងរលាកបំពង់ក … ជូនមកពេទ្យហើយជូនគាត់ទៅទិញសំបុត្រឡានក្រុងទៅស្រុកគាត់វិញនៅកោះកុង ទិញសំបុត្រឲ្យគាត់ ៣៥០០០រៀលហើយជូនលុយគាត់៤៥០០០ទៀតគ្រាន់ទុកចាយវាយ គាត់យំលុតជង្គង់សំពះខ្ញុំដល់ដី ទាញឲ្យងើបមិនចង់ងើបទៀត ខ្ញុំក្តុកក្តួលពន់ពេកពេលឃើញបែបនេះ … ជីវិតមនុស្សយើងមានគ្រប់រស់ជាតិ វេទនាបែបណាឃើញសពគ្រប់អស់ហើយ” 

រូបថត ៥សន្លឹកនេះ ត្រូវបានគេ ចែកចាយ ពេញទំព័រ Facebook ហើយអ្នកខ្លះ អាចស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនក៍មាន ព្រោះតែជីវិតកូន ម្តាយហ៊ានលះបង់អ្វីគ្រប់យ៉ាង។ ហើយខ្ញុំសូមសរសើរ ចំពោះទឹកចិត្តបងប្រុស Jc Sontinou និងគ្រូពេទ្យចិត្តធ៌ម ដែលជួយសង្គ្រោះដល់ អ្នកដែលកំពុងជួបទុក អោយគាត់បានធូរស្រាលចិត្តឡើងវិញផងដែរ៕

ប្រភព៖ ខ្មែរណូត

Screen Shot 2015-04-30 at 11.30.42 AM

 

11182196_845759225490026_6156764429987319294_n10423916_845759188823363_4943094430481922248_n11193368_845759392156676_3866201878956455230_n11201629_845759372156678_1897508010858095195_n11205171_845759298823352_6993025074134346088_n

 

 

៥ សន្លឹកស្រក់ទឹកភ្នែកដោយ មិនដឹងខ្លួន ពេលឃើញស្ត្រីម្នាក់ យំអោបកូន ព្រោះគ្មានប្រាក់ព្យាបាលជំងឺកូន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់