តើលោកអ្នកមានបញ្ហាធ្មេញលឿងដែរឫទេ? តើលោកអ្នកចង់មានធ្មេញ ស ស្រស់ស្អាតដែរឫទេ? បើលោកអ្នកប្រាថ្នាចង់បានអីចឹងមែននោះ វីធីប្រាំងយ៉ាងដែរអ្នកអាចរកបានដោយងាយៗខាងក្រោមនេះអាចជួយអ្នក

បាន។Yellow-Teeth

ម្សៅសូដា (Baking Soda)

ម្សៅសូដា ក៏ជាថ្នាំមួយប្រភេទដែលអាចប្រើសម្រាប់ព្យាបាលបញ្ហាសុខភាពមាត់ធ្មេញបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ លាយម្សៅសូដាជាមួយនិងទឹក ហើយយកមកខ្ពុរមាត់ រួចលាងជម្រះធ្មេញរបស់អ្នកជាមួយនិងទឹកធម្មតា

វាអាចកម្ចាត់ធ្មេញលឿងរបស់អ្នក ឲ្យមក ស ស្អាតបាន។

Baking-Soda-For-Yellow-Teeth

សំបកក្រូច

យកសំបកក្រូចមកដុះធ្មេញរបស់អ្នក ព្រោះថាសំបកក្រូចមានជាតិកាល់ស្យូមនិងវីតាមីន C ដែលជួយកម្ចាត់ធ្មេញលឿង​ និងធ្វើឱ្យធ្មេញរបស់អ្នករឹងមាំ។

Orange-Peel-For-Yellow-Teeth

អំបិល

អំបិលក៏អាចជួយបញ្ហាមាត់ធ្មេញរបស់អ្នកបានផងដែរ។​ ប្រើអំបិលមកដុះធ្មេញរបស់អ្នក ឫដុះលាយជាមួយថ្នាំដុះធ្មេញ វាអាចកម្ចាត់ធ្មេញលឿងរបស់អ្នក ឲ្យមក ស ស្អាតបាន។

Salt-For-Yellow-Teeth

ផ្លែស្ត្រប៊ឺរី

ផ្លែស្ត្រប៊ឺរីមានផ្ទុកសារធាតុគីមីម្យ៉ាង ដែលអាចរក្សាធ្មេញរបស់អ្នកឲ្យមានសុខភាពល្អនិងរឹងមាំ។ យកផ្លែ ស្ត្រប៊ឺរីមកដុះលើធ្មេញរបស់អ្នកវាអាចការពារធ្មេញពុកនិងឲ្យធ្មេញ ស ស្អាត។

Strawberries-For-Yellow-Teeth

ទឹកក្រូចឆ្មា

ទឹកក្រូចឆ្មា គឺជាឱសថបុរាណដែលមានប្រសិទ្ធភាបក្នុងការព្យាបាលធ្មេញលឿង។ អ្នកអាចយកក្រូចឆ្មាមកដុះធ្មេញរបស់អ្នក ឫខ្ពុរមាត់ជាមួយនឹងទឹកក្រូចឆ្មាក៏បាន។

អ្នកក៏អាចលាយទឹកក្រូចឆ្មាជាមួយនិងអំបិលហើយយកមកដុះធ្មេញ។​ធ្វើដូចនេះរាងរាល់ថ្ងៃដើម្បីឲ្យធ្មេញរបស់អ្នក ស ស្អាត។

Lemon-Juice-For-Yellow-Teeth

 

៥ យ៉ាងងាយៗជួយឲ្យធ្មេញលឿង ក្លាយជាស ភ្លឺរលោង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់