(ភ្នំពេញ)៖ នៅត្រីមាសទី១ ដើមឆ្នាំ២០១៦នេះ ប្រទេសកម្ពុជានាំចេញអង្ករបានជាង១៦ម៉ឺនតោន កើនឡើង៨.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥។ នេះបើយោងតាមការរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។

របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករទៅកាន់បរទេសបានចំនួន ១៦២,២២០ តោន កើនឡើង៨,៥ភាគរយ បើធៀបនឹង៣ខែដំបូងឆ្នាំ២០១៥ មានត្រឹមតែ ១៤៩,៤៦៤តោនប៉ុណ្ណោះ។

សូមជម្រាបថា នៅឆ្នាំ២០១៥កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករបានជាង ៥៣ម៉ឺនតោន។ ប្រទេសពឹងផ្អែកខ្លាំងលើវិស័យកសិកម្មមួយនេះ អាចនឹងចំណាយពេលរហូតដល់ឆ្នាំ២០២០ ដើម្បីសម្រេចគោលដៅ នាំចេញអង្ករឲ្យបាន១លានតោន របស់រាជរដ្ឋាភិបាលកម្ពុជា៕

របាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ៖
កម្ពុជានាំចេញអង្ករ ២ កម្ពុជានាំចេញអង្ករ ៣ កម្ពុជានាំចេញអង្ករ ៤

៣ខែដើមឆ្នាំ២០១៦ កម្ពុជានាំចេញអង្ករបានជាង១៦ម៉ឺនតោន កើនឡើងជាង៨ភាគរយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់