(ភ្នំពេញ)៖ ២ខែដំបូង ដើមឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង៩.៥ម៉ឺនតោន កើនឡើងចំនួន៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។ នេះបើយោងតាមរបាយការណ៍អំពីស្ថានភាព នៃការនាំចេញអង្ករកម្ពុជា ប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលត្រូវផ្សព្វផ្សាយនាព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ។

របាយការណ៍ដដែលបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៦ អង្កររបស់កម្ពុជាចំនួន ៩៥ ៩៤៥តោនត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស ដែលចំនួននេះកើនឡើង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមានត្រឹមតែ៧៣ ៥៩៧តោនប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកាលពីឆ្នាំ២០១៥ កម្ពុជាបាននាំចេញអង្ករបានជាង៥០ម៉ឺនតោន។ ទីផ្សារសំខាន់ដែលកម្ពុជាបាននាំចេញ គឺប្រទេសចិន និងសហគមន៍អឺរ៉ុប៕

សូមអានរបាយការណ៍ អំពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា ប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ ទាំងស្រុង៖

1 2 3

 

២ខែដំបូង ដើមឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករជាង៩.៥ម៉ឺនតោន កើនឡើង៣០ភាគរយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់