លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមានសមាសភាពចូលរួមចាប់ថ្នាក់ អគ្គនាយករហូតដល់ថ្នាក់រដ្ឋលខាធិការ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

លោកស្រីក៏បានមានប្រសាសន៍លើកឡើងថា៖ យោងតាមរបាយការណ៍ នៃកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញថា

១. ករណីប្រភេទជាសំណើ ឬតម្រូវការ(៣៦.៦%) ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការងារអភិវឌ្ឍន៍នៅមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

២. ករណីប្រភេទជាកង្វល់(៣៥%) របស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការផ្តល់សេវារបស់អាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋាន។

៣. ករណីប្រភេទជាសំណូមពរ(២៨.៤%) លើបញ្ហាសរុបគឺជាសំណូមពរ របស់ប្រជាពលរដ្ឋស្នើសុំឲ្យមានការកែលម្អនូវបញ្ហាមួយចំនួន ដែលប្រជាពលរដ្ឋយល់ឃើញនូវមានការខ្វះចន្លោះ ឬតម្រូវការកែលម្អជាដើម។

Mern Som On 001

 

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីមការចុះមូលដ្ឋានរាជធានី-ខេត្ត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់