អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត បាន​លើក​ឡើង​អំពី​​បញ្ហា​កំណើន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ នេះ​បើ​យោង​តាម​លោក ប៉ោ ភ័ក្រ ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​ក្រសួង​មហាផ្ទៃ។

លោកស្រី រ៉ូណា ស្មីត មាន​កង្វល់​ចំពោះ​ការ​កក​កុញ​នៃ​ចំនួន​អ្នក​ទោស បន្ទាប់​ពី​កម្ពុជា​ធ្វើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី១ ឆ្នាំ​២០១៧ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ទោស​មាន​ការ​កើន​ឡើង​ខ្លាំង។ ជា​ការ​ឆ្លើយ​តប សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​ចំពោះ​បញ្ហា​នេះ ហើយ​សង្កត់​ធ្ងន់​ថា ការ​កើន​ឡើង​នេះ​ដោយសារ​តែ​សមត្ថកិច្ច​ចាប់​បាន​ជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​រហូត​ជិត ១​ម៉ឺន​នាក់​ឯណោះ។

សម្ដេច​ក្រឡាហោម ស ខេង

សម្ដេច​ក្រឡា​ហោម បន្ត​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​មហាផ្ទៃ បាន​និង​កំពុង​តែ​គិតគូរ និង​បន្ត​ក្នុង​ការ​កសាង​ពន្ធនាការ​ថ្មី ដូចជា​គម្រោង​ពន្ធនាគារ​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​អាច​ផ្ទុក​អ្នក​ទោស​បាន ២ ៥០០​នាក់៕

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់