អ្នកវិភាគស្ថានការនយោបាយនៅក្នុងប្រទេសកម្ពុជាលោកកែម ឡី កាលពីពេលថ្មីៗនេះ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា ប្រសិនណាមានកំណែទំរង់រដ្ឋល្អ គណបក្សប្រជាជនកម្ពុជា (CPP) នឹងរស់ឡើងវិញ។ជាមួយគ្នានេះ ប្រសិនណាមានកំណែទំរង់ផ្ទៃក្នុងល្អ គណបក្សសង្គ្រោះជាតិ(CNRP) ឈ្នះឆ្នោតខាងមុខ។លោកកែម ឡី បានផ្តល់យោបល់ចំពោះការធ្វើកំណែរទម្រង់ ដែលក្នុងនោះរួមមានដូចជា ៖
ជំហ៊ានទី១. វិភាគរចនាសម្ព័ន្ធគ្រប់គ្រង ជំហ៊ានទី២. វិភាគមុខងារនិងភារៈកិច្ច ជំហ៊ានទី៣. រៀបចំតារាងតួនាទីនិងភារៈកិច្ចសម្រាប់ថ្នាក់ដឹកនាំនិងមន្រ្តីម្នាក់ៗ- ជំហ៊ានទី៤. រៀបចំផែនការជាក់លាក់សម្រាប់ធ្វើកំណែទំរង់ដោយផ្អែកតាមលទ្ធផលវិភាគ ជំហ៊ានទី៥. រៀបចំនីតិវិធីសម្រាប់តែងតាំងនិងចាត់តាំងដោយផ្អែកលើគុណភាពសមត្ថភាពជំនាញនិងសីលធម៌ខ្ពស់និងប្រជាប្រិយភាពក្នុងស្ថាប័នជំហ៊ានទី៦.ផ្លាស់ប្តូរវប្បធម៌បុគ្គលនិងវប្បធម៌ស្ថាប័នជំហ៊ានទី៧. រៀបចំក្របខ័ណ្ឌតាមដាននិងត្រូតពិនិត្យផ្ទៃក្នុងក្នុងការតាមដានកំណែទំរង់ ជំហ៊ានទី៨. រៀបចំទំរង់វាយតម្លៃពីប្រសិទ្ធិភាពកំណែទំរង់ច្បាស់លាស់លើការអនុវត្តន៍កំណែទំរង់ ជំហ៊ានទី៩. ចាប់ផ្តើមកំណែទំរង់ក្នុងទំហំតូចនិងពង្រីកវិសាលភាពនៃកំណែទំរង់ឲទូលំទូលាយ និងជំហ៊ានទី១០. បន្តកំណែទំរង់ជាធម្មតានិងតាមដាន ត្រួតពិនិត្យនិងវាយតម្លៃច្បាស់លាស់។

អ្នកវិភាគថា បើសិនជាមានកំណែរទម្រង់រដ្ឋល្អ គណបក្សប្រជាជនកម្ពុជា នឹងរស់ឡើងវិញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់