(ភ្នំពេញ)៖ យោងតាមការព្យាករណ៍អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ម្តងទៀត នាថ្ងៃទី០៧-០៩ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ។ នេះបើតាមការឲ្យដឹងពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។

បណ្តាខេត្តមួយចំនួនដែលនឹងចុះត្រជាក់នោះ រួមមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥-១៧ អង្សាសេ។ និងខេត្តមួយចំនួនទៀត គឺ ខេត្តស្ទឹងត្រែង បាត់ដំបង ប៉ៃលិន និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧-១៩ អង្សាសេ។ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បញ្ជាក់ថា ការចុះត្រជាក់នេះក៏មានលាយឡំជាមួយនឹងការធ្លាក់ខ្យល់ផងដែរ។

សូមរម្លឹកថា កន្លងទៅថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី២៥-២៦​ ខែមករា ឆ្នាំ២០១៦ ខេត្តមួយចំនួននៅកម្ពុជា រួមនឹងរាជធានីភ្នំពេញផងនោះ បានទទួលរងអាកាសចុះត្រជាក់ម្ដងរួចមកហើយ ដែលតំប​ន់ខ្លះ សីតុណ្ហភាពអប្បបរមា បានធ្លាក់ចុះរហូតដល់ក្នុងរង្វង់ពី ១៤-១៦ អង្សាសេ។

ប្រឈមនឹងបញ្ហាសីតុណ្ហភាពចុះត្រជាក់ និងការធ្លាក់ខ្យល់ ចន្លោះពីថ្ងៃទី៧ដល់៩ ខែកុម្ភៈខាងមុខនេះ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាព ពិសេសចំពោះមនុស្សចាស់ និងកុមារ៕

អ្នកនាំពាក្យ៖ ខេត្តមួយចំនួននឹងទទួលរងសីតុណ្ហភាពចុះត្រជាក់ម្តងទៀតនាថ្ងៃទី០៧-០៩ ខែកុម្ភៈនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់