នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តក្រចេះបានឲ្យ ដឹងថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តក្រចេះបង្ក្រាបឃាត់ រថយន្តយីឌុបដឹកឈើប្រណីត ២គ្រឿងដែលបានដឹកជញ្ជូន ឈើល្មើសច្បាប់ នៅស្រុកចិត្របុរី​​ ។​

រថយន្តយីឌុបដឹកឈើប្រណីត២គ្រឿង ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះបង្ក្រាបឃាត់ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រោយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដឹកជញ្ជូនល្មើសច្បាប់ ។

ទាកទិននិងករណីនេះលោក ទ្រី សុភក្រ្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះបានលើកឡើងថាបច្ចុប្បន្នសមត្ថកិច្ចមិនទាន់ដឹងថា ម្ចាស់ឈើជានរណាពិតប្រាកដនៅឡើយទេ ដូច្នេះបន្ទាប់ពីការសាកសួររួច នឹងបញ្ជូនឈើមកជំនាញរដ្ឋបាលព្រៃឈើ វាស់វែង ពីចំនួនពិតប្រាកដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ។

លោកទ្រី សុភក្រ្តបន្ត ឲ្យដឹងទៀតថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានបង្ក្រាបចាប់រថយន្តដឹកឈើទាំង២គ្រឿង ដោយ ក្នុងនោះ ក៏បានឃាត់ខ្លួនមនុស្ស៥នាក់ មានតៃកុងឡាន២នាក់ និងព្រូឡាន៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថកំពុងសាកសួរ ដើម្បីរកឲ្យឃើញពីម្ចាស់ឈើ ឬក្រុមហ៊ុនមួយណា តាមនីតិវិធី ដើម្បីចាត់ការតាមវិធានការ ។

បើយើងក្រលេកទៅ កន្លងទៅនេះកម្លាំងកងរាជអាវុធហត្ថបានបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ជាលទ្ធផល រឹបអូសឈើបានជាច្រើន និងកំពុងបន្តនីតិវិធីតាមផ្លូវតុលាការ ប៉ុន្តែ អ្វីដែលឈើកំពុងដឹកលោតឆត្រនេះ សង្ស័យថា មានការឃុបឃិតណាមួយពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដែលហានបំពានទៅនឹងការហាមឃាត់ ៕

 

Yi Dub 1 0001

អាវុធហត្ថ ខេត្តក្រចេះបង្ក្រាប រថយន្តយីឌុបដឹកឈើ ប្រណីត ល្មើសច្បាប់ ២គ្រឿង នៅស្រុកចិត្របុរី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់