​​អ្នកការទូត​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃទី៣ កុម្ភះនេះ​ថា ខ្លួន​នឹងធ្វើ​ការ​ល្បាត​តាម​នាវា​រួមគ្នា​ជាមួយ ​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​ថ្លែង​បញ្ជាក់ថា​នេះ​ជាការ​បន្ត​អនុវត្ត​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​។
ប្រភពព័ត៍មានមួយពី រ៉យទ័រ បាននិយាយនៅថ្ងៃដដែលថា អាមេរិកគ្រោង នឹងបង្កើតកងល្បាតនាវាចរមួយជាមួយនឹងប្រទេស ហ្វីលីពីននៅលើដែនទឹក ដែលកំពុងមានជម្លោះ ជាមួយនឹងចិន។ដែនទឹកដែលមានជម្លោះនេះជា ច្រកចេញចូលធំបំផុតមួយរបស់ពិភពលោកគឺ ដោយសារតែទឹកប្រាក់ដល់ទៅ ៥ពាន់កោដលានដុល្លារ ដែលជាទំហំទំនិញដឹកជញ្ជូន តាមកប៉ាល់តាមច្រកសមុទ្រនេះជារៀងរាល់ឆ្នាំ។ ចិនជាភាគីដែលកំពុងទាមទារយកដែនសមុទ្រច្រើនជាងគេ ដែលបន្ទាប់មកមានដូចជាប្រទេសវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីននិងតៃវ៉ាន់ ជាដើម។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលក្រុងម៉ានីល ធ្លាប់បានស្នើរសុំឲ្យអាមេរិក ធ្វើការចេញល្បាតលើដែនទឹក ​រួមគ្នា​នៅ​ដែនសមុទ្រជម្លោះ​បន្ទាប់ពី​ចិន​បានចាប់ផ្តើម​ហោះ​យន្តហោះ​សាកល្បង​ពី​កោះ​មួយ​ក្នុងចំណោម​កោះ​សិប្បនិម្មិត​ចំនួន​៣ ជាទី​ដែល​ក្រុង​ប៉េកាំង​បាន​សាងសង់​ព្រលានយន្តហោះ ព្រមជាមួយគ្នានោះចិនក៏ផ្តើមធ្វើតេស្តសាកល្បង យន្តហោះចម្បាំងរបស់ខ្លួន នៅក្បែរតំបន់នោះផងដែរ រឿងនេះអាមេរិកក៏ធ្លាប់បានបកស្រាយថា ខ្លួនមិនបានពាក់ព័ន្ធលើបញ្ហានេះ ដើម្បីទាមទារយកចំណែកណាមួយពី តំបន់ជម្លោះនេះនោះទេហើយពួកគេគឺមិនស្ថិតនៅភាគីណាមួយនោះឡើយបើទោះបី ជាចិននៅតែបន្តការរិះគន់ លើការចូលពាក់ព័ន្ធរបស់អាមេរិក។

គួររម្លឹកជូនថា ​ចិន​ប្រកាស​សិទ្ធិ​កាន់កាប់​ស្ទើរតែ​ទាំងស្រុង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​ជា​អន្តរជាតិ​ដ៏​សំខាន់​នេះ​។ ប្រទេស​វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ ហ្វីលីពីន និង​តៃវ៉ាន់ ក៏បាន​ប្រកាស​សិទ្ធិ​កាន់កាប់​ផងដែរ​នៅ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ខាងត្បូង​នេះ​។​
កាលពី​ថ្ងើ​សៅរ៍​សប្តាហ៍​មុននេះ នាវា​ពិឃាត​នៃ​កងទ័ពជើងទឹក​អាមេរិក​បាន​បើក​ចូល​ជ្រៅ​ចម្ងាយ​ប្រហែល​២០ គីឡូម៉ែត្រ​ពី​កោះ​មួយ​ដែល​ចិន​ប្រកាស​សិទ្ធិ​កាន់កាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​​រឿងនេះចិន​ក្តៅមុខក្តៅមាត់យ៉ាងខ្លាំង​ចំពោះ​វត្តមាន​នៃ​នាវា​អាមេរិក​នេះ​៕

អាមេរិកនឹងចាប់ដៃហ្វីលីពីន ល្បាតនៅសមុទ្រដែលមានជម្លោះជាមួយចិន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់