ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរ ព្រមទាំងខ្មែរឥស្លាម ជា​ច្រើនរយនាក់ កាលពីព្រឹកថ្ងៃទី៣១ខែឧសភា បានចុះទៅពិនិត្យតំបន់ព្រំដែន ក្នុងខេត្តត្បូ​ង​ឃ្មុំ ដែលកំពុងតែមានជម្លោះជាមួយវៀតណាម។ប៉ុន្តែតំណើរចុះពិនិត្យនោះ ត្រូវ​បាន​អា​ជ្ញាធ​រវៀ​ត​ណាមរារាំង ហើយក៏មានប៉ះទង្គិចគ្នាបន្តិចបន្តូចផងដែរ។

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយ លោកស្រី មូរ សុខហួរ និ​ង​លោ​ក​ម៉ៅមុនីវណ្ណ ព្រមទាំងប្រជាពលរដ្ឋ​ខ្មែរឥស្លាមដែល​ដឹកនាំ​ដោយ លោក អ៊ី​សា អូស្មាន់ បាន​សហការគ្នា ចុះទៅត្រូតពិនិត្យ​តំបន់​មាន​ជម្លោះ​នៅតាម​ព្រំដែន ក្នុងភូមិ​ជើង ឃុំ​ជាំ ខេត្ត​ត្បូងឃ្មុំ ។​

នៅក្នុងដំនើរចុះត្រួតពិនិត្យនោះ មានការ​រុញច្រាន​ប្រតាយប្រតប់​គ្នា​រវាង​ប្រជា​ពលរដ្ឋ​ខ្មែរ និង​សមត្ថកិច្ច​វៀតណាម​ការ​ពារ​ព្រំដែន ខណៈ​ប្រជាពលរដ្ឋ​ទាំង​នោះ​នាំ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​​ជាតិ ចូលទៅ​មើល​តំបន់​មាន​ជម្លោះ ។​ទោះជា​មាន​ការ​រុញច្រាន​គ្នា​ទៅវិ​ញ​ទៅមក រវាង​ប្រជាពលរដ្ឋ​ខ្មែរ ជាមួយនឹង​សមត្ថកិច្ច​វៀតណាម យ៉ាងនេះ​ក្ដី ប៉ុន្តែ​មិន​មាន​ការប៉ះទង្គិច​ណា​មួយ​កើតឡើង​ទេ ។

សំលេង

 

 

ពាក់ព័ន្ធទៅនឹងជម្លោះព្រំដែននៅក្នុងឃុំជាំនៃខេត្តត្បូងឃ្មុំនេះ លោក​រដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បាន​គូសបញ្ជាក់ថា ខ្សែបន្ទាត់​ព្រំដែន ដែល​កំណត់​ក្នុង​ផែនទី​ខ្នាត ១ លើ ១០០ ពាន់ ដូច​​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ បង្ហាញថា ពលរដ្ឋ​ខ្មែរ ធ្វើ​ដំណាំ​ចូល​ទឹកដី​វៀតណាម ជាង ១៦ ហិកតាទើប​អាជ្ញាធរនិង​ពលរដ្ឋ​វៀតណាមបាញ់ថ្នាំ​សម្លាប់​ដំណាំ​ទាំងនោះ​។ ព្រំដែន​កម្ពុជា​-​វៀតណាម ពិសេស​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ ត្រូវបាន​កំណត់ដោយ​ខ្សែបន្ទាត់ បោះបង្គោល​ព្រំដែន ឆ្នាំ​២០០៨ ស្របតាម​ផែនទី​ខ្នាត ១លើ១០០ពាន់ដូច​មានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​។​

 

អាជ្ញាធរវៀតណាមរារាំង មិនឲតំណាងរាស្ត្រ បក្សប្រឆាំង និងពលរដ្ឋពលទៅពិនិត្យតំបន់ព្រំដែនដែលមានជម្លោះ (មានសំលេង)

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់