(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្តី​ជូនដំណឹងមួយ ស្តីពីការគូស​គំនូសចរាចរណ៍​ថ្មី លើមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងគោល​បំណង ដើម្បីលើកកម្ពស់​សោភ័ណភាព និងដើម្បីរៀប​ចំ​សណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ។

ក្នុងសេចក្ដីជូនដំណឹង បញ្ជាក់ថា ដើម្បី​បញ្ចៀស​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នានា និង​ដើម្បី​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​នានា ការអនុវត្ត​គម្រោង គូស​គំនូស​ចរាចរណ៍​ថ្មី​លើ​មហាវិថី​ចំនួន​៥​ខ្សែ នឹងត្រូវ​ដំណើរការ​ការដ្ឋាន​នៅវេលា​យប់ ចាប់ពី​ម៉ោង​២១​យប់ ដល់​ម៉ោង​៦​ព្រឹក ដោយ​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣​ ខែមេសា ​ឆ្នាំ​២០១៦ ចំពោះ​មហាវិថី​ម៉ៅ​សេទុង និង​មហាវិថី​ព្រះសីហនុ​។ ដោយឡែក​ចំពោះ​មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​កម្ពុជា​ក្រោម និង​មហាវិថី​ព្រះ​នរោត្តម បានចាប់ផ្តើម​ដំណើរការ​ការដ្ឋាន​តាំងពី​ថ្ងៃទី​១៩ ​ខែមេសា ​ឆ្នាំ​២០១៦ តទៅ៕​

សូមអានសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ខាងក្រោមនេះ៖

សាលារាជធានី ១

អាជ្ញាធរក្រុង ជូនដំណឹងពីដំណើរការការដ្ឋាននៅពេលយប់ ដើម្បីគូសគំនូសចរាចរណ៍ថ្មី លើមហាវិថីចំនួន៥

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់