ស្ត្រីមួយចំនួន កំពុងប្រឈមមុខនឹង បញ្ហាស្បែកមុខស្ងួត ។ ហើយអ្នកក៏ប្រហែល ជាមនុស្សម្នាក់ ដែលនៅក្នុង ចំណោមនោះផងដែរ ដែលកំពុង មានទុក្ខកង្វល់នឹង បញ្ហាមួយនេះ ។ កុំបារម្ភអ្នកអាច ជ្រើសរើសរូបមន្ត មួយណាដែលអ្នក ពេញចិត្ត ដូចខាងក្រោមនេះ៖

១. ទឹកឃ្មុំ
វាជាតួអង្គសំខាន់ បំផុតក្នុងការព្យាបាល បញ្ហាស្បែក ។ ដូច្នេះប្រសិនបើអ្នក មានបញ្ហាជាស្បែកស្ងួត ទឹកឃ្មុំអាចជួយអ្នកបាន ។ ដុសទឹកឃ្មុំ ដែលលាយជាមួយ ទឹកក្រូច ទៅលើស្បែករបស់អ្នក ហើយទុកចោល ១០ នាទី អនុវត្តន៍ ២​ដងក្នុងមួយអាទិត្យ។ លុបលាងមុខ ជាធម្មតា ។

២. ស៊ុត
ស៊ុតគឺជាប្រភព ដ៏ល្អនៃជាតិ ប្រូតេអ៊ីន ហើយស៊ុតក៏ មានសារៈសំខាន់ណាស់ សំរាប់សុខភាពស្បែក ។ យកស៊ុតមួយគ្រាប់ គោះយកតែស៊ុតលឿង លាយជាមួយទឹកក្រូច មួយស្លាបព្រាបាយ (អាចប្រើជាមួយ ក្រូចពោធិសាត់), ប្រេងអូលីវ មួយស្លាបព្រាបាយ, ទឹកកូលាប, ទឹកឃ្មុំ ២ រឺ ៣ តំណក់, និង ទឹកក្រូចឆ្មា​ ច្របាច់ស្រស់ៗ មួយចំណិត ។ កូរចូលគ្នា អោយសព្វល្អ រួចលាបទៅលើមុខ ទុកចោល ១០ នាទី ។ ម៉ាសនេះអាច ប្រើនៅពេលព្រឹក មុនពេលងូតទឹក ។

៣. ស្វាយ
យកស្វាយទុំមួយផ្លែ ចិតសំបកចេញ​ ។ យកសាច់វា កិនអោយម៉ត់ (យកតែមួយស្លាបព្រាបាយ) រួចលាយជាមួយ ទឹកឃ្មុំមួយស្លាបព្រា និង​ ប្រេងអូលីវ ៣ ស្លាបព្រាកាហ្វេ ។ លាបទៅលើមុខ ទុកចោល ៣០ នាទី សឹមលាងចេញ ។ រួចលាបឡេ ផ្តល់សំណើមអោយស្បែក ដើម្បីអោយមានពន្លឺ ។ឮ

 ៤. ចេក
យកចេកពីរផ្លែ បកសំបកចេញ ។ កិនអោយម៉ត់ រួចលាបទៅលើមុខ ទុកចោល កន្លះម៉ោង ហើយលាងសំអាត ចេញតាមធម្មតា ៕

ប្រភព៖ Press News

អស់កង្វល់នឹង បញ្ហាស្បែកមុខស្ងួត ដោយប្រើ រូបមន្តធម្មជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់