បើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៨ ខែមិថុនាបានឪ្យដឹងថាអភិបាលរាជធានី-ខេត្ត ចាត់ឲ្យរៀបចំបញ្ចីបច្ចុប្បន្នភាពស្មៀន តាមរដ្ឋបាលឃុំ-សង្កាត់ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ហើយបញ្ជូនមកក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ។

ដោយសេចក្តីជូនដំណឹង បញ្ជាក់ថា ក្រសួងមហាផ្ទៃ ស្នើឲ្យរដ្ឋបាលរាជធានី-ខេត្តនីមួយៗ យកចិត្តទុកដាក់ពិនិត្យណែនាំ និងចាត់ចែង លើសំណើរសុំតែងតាំង រឺផ្លាស់ប្តូរស្មៀនឃុំ សង្កាត់ដែលនៅទំនេរ ឫមិនទាន់ បានបំពេញបែបបទ ស្របតាមគោលការណ៍ បែបបទនៃនីតិវិធីកំណត់។ ក្នុងករណីខ្វះខាតមន្រ្តីរាជការ ដើម្បីស្នើតែងតាំងជាស្មៀនឃុំ សង្កាត់នោះ រាជធានី-ខេត្តនីមួយៗត្រូវរាយការណ៍ ជាបន្ទាន់មកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច។

បន្ថែមពីលើនេះ ក៏មានករណីស្មៀនឃុំ សង្កាត់មួយចំនួនទៀតត្រូវបានតែងតាំង ឫប្រគល់ភារកិច្ចជាបណ្តោះអាសន្នដោយដីកា ឫសេចក្តី សម្រេច ឫលិខិតបង្គាប់ការរបស់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលពុំទាន់បានអនុវត្តឲ្យមាន លក្ខណៈត្រឹមត្រូវតាម គោលការណ៍ បែបបទ និង នីតិវិធី ដែលបានកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាដើម។

ដែលការស្នើឲ្យរៀបចំបញ្ចីបច្ចុប្បន្នភាពស្មៀន តាមរដ្ឋបាលឃុំ សង្កាត់ នាពេលនេះ ធ្វើឡើងក្រោយពី ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ស្មៀនឃុំ-សង្កាត់មួយចំនួនចូលនិវត្តន៍ ទទួលមរណភាព និងមួយចំនួនទៀត ត្រូវបានតែងតាំងមុខតំណែង រឺផ្លាស់ប្តូរភារកិច្ច ទៅបំរើការងារ នៅតាមសាលាក្រុង ស្រុក ខណ្ឌ។

fn-2016-06-08-12-18-00-0

អភិបាលរាជធានី-ខេត្ត ត្រូរៀបចំបញ្ចីបច្ចុប្បន្នភាពស្មៀន តាមរដ្ឋបាលឃុំ-សង្កាត់ ឲ្យបានមុនថ្ងៃ ១៧ មិថុនា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់