កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ អភិបាលខេត្ត បន្ទាយមានជ័យលោក សួន បវរ បានធ្វើការក្រើនរម្លឹកដល់មន្ត្រីសុខាភិបាលនូវទូទាំងខេត្តឱ្យបន្តការយក ចិត្តទុកដាក់ប្រឹងប្រែងធ្វើការងារទៅតាមតួនាទីនិងភារកិច្ចដែលក្រសួងសុខាភិបាលបានកំណត់ធ្វើយ៉ាងណា ឱ្យការបម្រើសុខភាពជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរថែមទៀត។

លោក សួន បវរអភិបាលខេត្តបានលើកឡើងថា តាមមន្ទីរពេទ្យនៅមានមានបាតុភាពអសកម្មមួ​យ​ចំនួន​ពីការយឺត យ៉ាវរបស់គ្រូពេទ្យក្នុងការបំពេញកិច្ចការ ក្រមសី​លធម៌វិជ្ជាជីវៈ អាកប្បកិរិយាមិនសមរម្យ​ខ្វះភាពទន់ភ្លន់ ចំពោះអ្នកជំងឺដែលជះឥទ្ធិពលមិនល្អមកលើសេវាសាធារណៈ​ដូច្នេះត្រូវខិតខំកែលំអឱ្យបានជាដាច់ខាតនិង មានវិធានការ រដ្ឋបាលបើចាំបាច់។ក្នុងនោះដែរលោកអភិបាលខេត្តក៏បានជំរុញដល់មន្ទីរសុខាភិបាលខេត្តរួមនិងផ្នែកពាក់ព័ន្ធត្រូវ បន្តយកចិត្តទុកដាក់បង្ក្រាបឱ្យមានប្រសិទ្ធភាពទៅលើសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ ឯកជនដែលខុស ច្បាប់និងឱសថក្លែងក្លាយ ការផ្សព្វផ្សាយពាណិជ្ជកម្មបំផ្លើសការពិតធ្វើឱ្យគ្រោះថ្នាក់ ដល់អាយុជីវិតទ្រព្យ សម្បត្តិ ប្រជាពលរដ្ឋ ជាអ្នកជំងឺ។

ក្នុងនោះដែរលោកអភិបាលខេត្តក៏បានជំរុញអាជ្ញាធរមូលដ្ឋានស្ថាប័ន ពាក់ព័ន្ធ អង្គការ ជាតិ អន្តរជាតិ និងមន្ត្រីសុខាភិបាលសូមមេត្តាជួយអប់រំផ្សព្វផ្សាយ ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋពិសេសអ្នកមានចំណូលទាប សូមមកពិគ្រោះជំងឺនិងព្យាបាលនៅសេវា សាធារណៈនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យឱ្យបានគ្រប់ៗគ្នា រដ្ឋមានការលើកលែងការបង់ថ្លៃនិង មូលនិធិសមធម៌ដែលពិតជាអាចជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូន ជៀសវាង ការស្វែងរកសេវាឯកជន ដែលមានតម្លៃថ្លៃជាហេតុបណ្តាលឱ្យមានការចំណាយប្រាក់កាសច្រើនធ្វើឱ្យប៉ះពាល់ដល់ជីវភាព។

គួរជម្រាបថាយោងរបាយការណ៍មន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា បច្ចុប្បន្ននេះនៅទូទាំងខេត្តបន្ទាយ​មា​នជ័យមាន ស្រុកប្រតិបត្តិចំនួន៤កន្លែង មន្ទីរពេទ្យខេត្ត១ មន្ទីរពេទ្យបង្អែក៥កន្លែង មានគ្រែសរុប​ចំនួន៦៤៧គ្រែ មណ្ឌលសុខភាព៦៤កន្លែង លើផែនការ៦៨ ប៉ុស្តិ៍សុខភាពចំនួន១១កន្លែង។រីឯបុគ្គលិកសរុបទំាងអសល់មានចំនួន១២០២នាក់ ស្រី៤៧០នាក់ក្នុងនោះ វេជ្ជបណ្ឌិតមាន​៧០នាក់ គ្រូពេទ្យ២៨នាក់ឱសថការី១៦នាក់ ទន្តបណ្ឌិត១១នាក់រួមមានសេវាឯកជនមានច្បា​ប់​ចំនួន​៥១០កន្លែងទៀតផង៕

អភិបាលខេត្តក្រើនរម្លឹកមន្ត្រី សុខាភិបាលឱ្យយកចិត្តទុកដាក់បំពេញ ការងារដើម្បីបម្រើសុខភាពជូនប្រជាពលរដ្ឋ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់