មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប ហើយកុំភ្លេច សាកល្បងអនុវត្តន៍ផង ៖

គ្រឿងផ្សំ៖

– គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ

– ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែល មិនចូលចិត្តស្ករដាក់តែ ៣ ស្លាបព្រាក៏បាន)

– ទឹក ៨ ពែងធំ

វិធីធ្វើ៖

១. លាងទឹកអោយស្អាតល្អ ហើយបកសំបកខាងក្រៅចេញ និង កាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ

២. កាត់ឬសដែលកខ្វក់ចេញ, ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ (អាចពុះជាពីរ ក៏បាន)

៣. យកអង្រែរ រឺកាបិតដែលធ្ងន់ ដំបំបែកគល់ស្លឹកគ្រៃ អោយបែកចេញពីគ្នា ។ ធ្វើបែបនេះវាងាយស្រួលអោយ ជាតិទឹកចេញ ពីដែលស្ងោរ ។

៤. ដាក់គុលស្លឹកគ្រៃទៅក្នុងឆ្នាំង ដែលមានទឹក ហើយដាំវា ។ ពេលដែលទឹកចាប់ផ្តើមពុះ, បន្ថយភ្លើង ហើយរំងាស់វា ប្រហែលជា ១ ម៉ោង រឺ ១ ម៉ោងកន្លះ ។ ទឹកដែលដាំនោះ មានពណ៌បៃតងព្រឿងៗ ។

៥. បន្ថែមស្ករចូល ហើយកូររហូតដល់ វារលាយ ។

៦. បិទភ្លើង យកកន្ត្រង់ រឺ ស្បៃដែលស្អាត មកច្រោះយកតែជាតិទឹក ។

៧. អ្នកអាចដាក់ដុំទឹកកកអនាម័យ ចូលទៅក្នុងកែវទឹកស្លឹកគ្រៃនោះបាន នៅពេលដែលអ្នកផឹកវា ។ តែជាការល្អគួរតែ ក្ដៅៗ ។ ប្រសិនជាអ្នកបន្ថែមក្រូចឆ្មា ២ រឺ ៣ ចំណិត ទៀតអ្នកច្បាស់ជា ពេញចិត្តកាន់តែខ្លាំង ។

អត្ថប្រយោជន៍របស់វា៖

– ជួយអ្នកដែលកង្វះឈាមក្រហម

– ប្រឆាំងនឹងជំងឺមហារីក

– ប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឆ្លងរោគ

– ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត

– បណ្តេញជាតិពុល

– ជំងឺទឹកនោមផ្អែម

– ការរំលាយអាហារ

– ការរលាកក្រពះ រឺ ចុកចុងដង្ហើម

– សំពាធឈាមឡើងខ្ពស់

– ជាតិកូឡេស្តេរ៉ូលខ្ពស់

– រោគដេកមិនលក់

– ប្រព័ន្ធសរសៃប្រសាទ

– សំអាតក្នុងរាងកាយ

– សុខភាពស្បែក

– ស្រក់គីឡូ

ដូច្នេះ តើអ្នកនៅចាំអ្វីទៀត គួរតែសាកល្បងអនុវត្តន៍វា ពីថ្ងៃនេះទៅ ហើយរងចាំមើលពីប្រសិទ្ធភាពរបស់វា ៕

ប្រភព៖ បែកធ្លាយ

11122413_846049372109079_158577435_n

អត្ថប្រយោជន៍ទឹកស្លឹកគ្រៃ ចំពោះសុខភាព និង វិធីធ្វើវា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់