អតីត​នាយករដ្ឋមន្ដ្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ាត កាលពី​ថ្ងៃ​សុក្រ ទី​២៥ ធ្នូ​បាន​ប្រាប់​ជនជាតិ​ថៃ​ឱ្យ   “​ពង្រឹង ស្មារតី​ដើម្បី​ឆ្លងកាត់​ឧបសគ្គ​”​និង​បាន​ព្រមាន​អំពី​សេដ្ឋកិច្ច ដែល​កំពុង​តស៊ូ ត្រដាបត្រដួស​ចាប់តាំងពី​រដ្ឋប្រហារ ឆ្នាំ​២០១៤ ។​
ថាក់ស៊ីន ដែល​រស់នៅ​បរទេស ដើម្បី​គេចចេញ​ពី​ការចាប់ខ្លួន​ដាក់គុក ចំពោះ​ទោស​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ ចាប់តាំងពី​ឆ្នាំ​២០០៨ បាន​ផ្ញើ​សារ​ជូន​សាធារណជន​តិចតួច​បំផុត​ចាប់ តាំងពី យោធា​ទម្លាក់​រដ្ឋាភិបាល​របស់​ប្អូនស្រី របស់លោក ។​

ចាប់តាំងពី​ពេល​ដណ្ដើម​អំណាច រដ្ឋាភិបាល​បាន​ខិតខំ​តស៊ូ​ធ្វើឱ្យ សេដ្ឋកិច្ច​ដែល​ពឹង​លើ​ការនាំចេញ មាន​សកម្មភាព​ឡើងវិញ ។​​ទោះជា​បានប្រកាស​ចំណាយ ច្រើន​លើផ្លូវ​ថ្នល់​និង​គម្រោង​ផ្លូវដែក ក៏​សេចក្ដីត្រូវការ​ក្នុងស្រុក​នៅតែ​ខ្សោយ     និង​បំណុល​ខ្ពស់​មិន​ធ្លាប់មាន​តាម​គ្រួសារ​កំពុង​ធ្វើឱ្យប៉ះពាល់ សេដ្ឋកិច្ច​ធំ​បំផុត​ទី​២ នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​
ថាក់ស៊ីន​បាន​និយាយ​នៅក្នុង សារ​ជា​សំឡេង​ថា “​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​ចង់​ជូនពរ ដល់​បងប្អូន​ប្រុស​ស្រី​របស់ខ្ញុំ​។  ខ្ញុំ​ចង់ឱ្យ អ្នកមាន​កម្លាំងកំហែង​ដើម្បី​ឆ្លងកាត់​ឧបសគ្គ​ដោយសារ ឆ្នាំក្រោយ​សេដ្ឋកិច្ច មិនល្អ​សម្រាប់​ពិភពលោក​ទាំងមូល និង​នៅ​ថៃ​”​។ ”​តែ​ខ្ញុំ​ជឿថា រាល់​ស្ថានភាព អាក្រក់​វា​តែងមាន​ការចាប់ផ្ដើម​ឱកាស និង​ខ្ញុំ​ចង់ឃើញ​ពួកវា​”​។​

ធនាគារកណ្ដាល​ថៃ កាលពី​ថ្ងៃ សុក្រ បាន​កែប្រែ​តួលេខ​កំណើន​ផលិតផល សរុប​ក្នុងស្រុក​(GDP)​

ឆ្នាំ​២០១៥​របស់ ខ្លួន​ពី​ចំនួន​២,៧​មក​២,៨​ភាគរយ តែ​ខ្លួន​បាន​និយាយថា ឆ្នាំ​២០១៦ កំណើន​ប្រហែល​សូន្យ​ភាគរយ ៕

អតីតនាយករដ្ឋមន្ដ្រីថៃជូនពរឆ្នាំថ្មីតែព្រមានអំពីសេដ្ឋកិច្ច

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់