(ភ្នំពេញ)៖ ការយល់ឃើញ​ពី​អំពើពុករលួយ​ក្នុង​វិស័យ​សាធារណៈ​របស់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ នៅតែមាន​កម្រិត​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៤ គឺទទួលបានចំណាត់ថ្នាក់​១៥០ ក្នុងចំណោម​ប្រទេស​ចំនួន​១៦៨​ និងនៅ​ឆ្នាំ​២០១៤​កន្លងទៅ ជាប់​ចំណាត់ថ្នាក់​១៥៦ ក្នុងចំណោម​ប្រទេស​ចំនួន​១៧៥​។​ នេះបើតាមសេចក្តីថ្លែងការណ៍​ព័ត៌មាន​របស់​អង្គការ​តម្លាភាព​អន្តរជាតិ។

សេចក្តីថ្លែងការណ៍​ព័ត៌មាន​របស់​អង្គការ​តម្លាភាព​អន្តរជាតិ បង្ហាញថា ទោះបី​ជាមាន​កំណែទម្រង់​ខ្លះ​ក៏ដោយ ការយល់ឃើញ​ពី​អំពើពុករលួយ​ក្នុង​វិស័យ​សាធារណៈ​របស់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ នៅតែមាន​កម្រិត​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៤​។ ប្រទេស​កម្ពុជា​បាន​រក្សា​នូវ​ពិន្ទុ​២១ លើ​ពិន្ទុ​១០០ នៅក្នុង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ ដែល​បានប្រកាស​ផ្សាយ​នៅ​ថ្ងៃទី​២៧​ខែមករា​នេះ ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​។​

​ប្រភព​ដដែល​បាន​បង្ហាញថា ប្រទេស​កម្ពុជា ទទួលបាន​ពិន្ទុ​២១ និង​ចំណាត់ថ្នាក់​១៥០ ក្នុងចំណោម​ប្រទេស​ចំនួន​១៦៨​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​វាយតម្លៃ​។ នៅ​ឆ្នាំ​២០១៤​កន្លងទៅ ប្រទេស​កម្ពុជា ទទួលបាន​ពិន្ទុ​២១ និង​មាន​ចំណាត់ថ្នាក់​១៥៦ ក្នុងចំណោម​ប្រទេស​ចំនួន​១៧៥​។​

​លោក​ឱក សេរី​សោ​ភក្តិ៍ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លា​ភា​កម្ពុជា បាន​មានប្រសាសន៍ថា លទ្ធផល​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០១៥​នេះ បាន​ឆ្លុះ​ប​ញ្ចឹ​ង​ថា ការខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើកំណែទម្រង់ និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​មិនទាន់មាន​ប្រសិទ្ធភាព និង​គ្រប់គ្រាន់​នៅឡើយ​ទេ​។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លា​ភា​កម្ពុជា រូបនេះ យល់ឃើញថា ខណៈដែល​ការធ្វើកំណែទម្រង់​វិស័យ​មួយចំនួន ត្រូវបាន​កត់សម្គាល់​និង​ទទួលស្គាល់​បានការ​ស្វាគមន៍ វា​គឺជា​ការចាំបាច់​ណាស់​ដែល​រដ្ឋាភិបាល ត្រូវ​បន្តធ្វើ​កំណែទម្រង់ ទៅលើ​ស្ថាប័ន​សាធារណៈ​នានា ដោយ​ផ្តោតទៅលើ​ស្ថាប័ន​សំខាន់ៗ ដូចជា ប្រព័ន្ធតុលាការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ព្រមទាំង​ស្ថាប័ន​ដែល​ផ្តល់​សេវាសាធារណៈ​ជាដើម​៕

 

អង្គការតម្លាភាពអន្តរជាតិ បង្ហាញថា សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅកម្ពុជា មានពិន្ទុដូចគ្នា ក្នុងឆ្នាំ២០១៤ និង២០១៥

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់