(អាមេរិក)៖ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកទំនិញដ៏ធំមួយ យ៉ាងសន្ធោសន្ធៅ នៅភាគពាយ័ព្យនៃទីក្រុងហួស្តុន របស់រដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា អគ្គីភ័យខាងលើនេះ បានកើតឡើងយ៉ាងហោចណាស់៣ម៉ោង ទើបក្រុមអ្នកពន្លត់អគ្គីភ័យ ប្រមាណ១៧៥នាក់ ប្រើប្រាស់រថយន្ត៦៤គ្រឿងអាចពន្លត់វាបាន។ សិស្សសាលាដែលនៅក្បែរ កន្លែងកើតហេតុ ចំនួន៦៥០នាក់ ក៏ត្រូវបានជម្លៀសចេញផងដែរ កាលពីអំឡុងម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក)។

ក្រៅពីឃ្លាំងទំនេញដ៏ធំដែលបានឆេះខ្ទេចនោះ លំនៅដ្ឋាននឹងអគារផ្សេងៗ រួមទាំងរថយន្តមួយចំនួន ក៏បានទទួលការខូចខាតផងដែរនៅក្បែរៗនោះ។ សម្រាប់ប្រជាជនដែលមាន លំនៅដ្ឋានក្បែរកន្លែងកើតហេតុ ត្រូវបានគេជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាពសិន ដើម្បីរង់ចាំ ការសម្អាត និងរៀបចំសណ្តាប់ធ្នាប់។

យ៉ាងណាក៏ដោយ មូលហេតុនៃការឆេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ខណៈទំហំនៃការខូចខាត និងមនុស្សរងគ្រោះថ្នាក់នោះ ក៏មិនទាន់មានសេចក្តីរាយការណ៍ជារួមណាមួយ យ៉ាងណាទេ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ៕

អគ្គីភ័យយ៉ាងសន្ធោសន្ធៅរយៈពេល៣ម៉ោង នៅកណ្តាលរដ្ឋតិចសាស់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់