អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសថា នគរបាលចរាចរណ៍ នឹងធ្វើការឃាត់ទុក ចំពោះរថយន្ត ដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញផ្ទុកលើស​ចំណុះ​ដែលច្បាប់​​បានកំណត់ យកទៅរក្សាទុកដើម្បី​ជៀស​វាងបង្កគ្រោះថ្នាក់ចរាចរដល់​អ្នក​ធ្វើដំណើរ​តាមដងផ្លូវនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

កាលពីថ្ងៃទី ០៥ ខែមេសា ម្សិលមិញនេះលោករុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថាក្នុងពេលពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ នគរបាលចរាចរណ៍ នឹងបង្កើន ការត្រួតពិនិត្យមិនអនុញ្ញាត ឱ្យមានរថយន្តដឹកអ្នកដំណើរ និងផ្ទុកទំនិញលើសចំណុះ មិនអាច ធ្វើចរាចរតាមដងផ្លូវបាននោះទេ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។

លោករុន រ័ត្នវាសនា បានបន្តថានគរបាលនឹងបញ្ជាឱ្យដាក់មនុស្សឬទម្លាក់ទំនិញចុះនៅទីកន្លែងជាក់ស្តែង ប្រសិនបើនគរបាលរកឃើ​ញ​ថាបានដឹកមនុស្ស ឬផ្ទុកទំនិញលើសពីច្បាប់កំណត់ ហើយប្រសិនបើវិធានការ នេះនៅតែគ្មានប្រសិទ្ធភាពនោះ នឹងធ្វើការឃាត់ទុក រថយន្តល្មើស នោះមិនឱ្យធ្វើអាជីវកម្មតែម្តង។ហើយដើម្បីអនុវត្តន៍វិធានការនេះឱ្យបានម៉ឺងម៉ាត់ អគ្គស្នងការដ្ឋាន នគរបាលជាតិ នឹងរាយបណ្តាក់សមត្ថកិច្ចឈរជើងតាមប៉ុស្តិ៍ត្រួតពិនិត្យនៅតាមផ្លូវជាតិសំខាន់ៗ ចេញពីរាជធានី ភ្នំពេញ ដើម្បី ត្រួតពិនិត្យល្បឿន ការផ្ទុកលើសចំណុះ។

ជុំវិញចំណាត់ការខាងលើនេះដែរ នាយិកាអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោ​កស្រី លឹម សុខជា បានសម្តែងការ  សាទរចំពោះការចាត់វិធានបែបនេះដោយចាត់ទុកថា វិ​ធា​នការនេះ នឹងចូលរួមកាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ ដែលបង្កឡើងដោយការដឹកមនុស្ស និងទំនិញលើសចំណុះ៕

អគ្គស្នងការដ្ឋាននគរបាលជាតិប្រកាស ថានឹងឃាត់ទុកចំពោះរថយន្តដឹកអ្នក ដំណើរនិងផ្ទុកទំនិញលើសចំណុះដែលច្បាប់បានកំណត់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់