អគ្គនាយកដ្ឋានអន្តោប្រវេសន៏ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបានបញ្ជូនជនជាតិចិនចំនួន៣១នាក់ទៅប្រទេសចិនវិញជាប់ពាក់ព័ន្ធករណីជុំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត

130

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៧ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធិអគ្គនាយកដ្ឋានអន្តោប្រវេសន៏ក្រសួងមហាផ្ទៃបានបណ្តេញជនជាតិចិនចំនួន៣១នាក់ស្រី8នាក់ តាមច្រកអាកាដយានដ្ឋានក្រុងព្រះសីហនុនិងច្រកអាកាសយានដ្ឋានខេត្តសៀមរាបចេញពីនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធិមុខព្រលានយន្តហោះអន្តរជាតិពោធិចិនតុង។
គួររំលឹកផងដែរថាជនជាតិចិនទាំ៣១នាក់ខាងលើត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធិដែលដឹកនាំដោយលោកឧត្តមសេនីយ៏ឯក អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធិ។
ដោយជនជាតិចិនទាំង៣១នាក់នេះត្រូវបានឃាត់ខ្លួន៣ទីតាំងផ្សេងគ្នាកាលពីថ្ងៃទី១៧ខែកក្កដានៅខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌជ្រោយចង្វារដោយចោទប្រកាន់ពីបទគំរាមកំហែងទារប្រាក់តាមប្រពន្ធ័អ៊ិនធរ័ណែត។

banner