​ខេត្តមណ្ឌលគិរី ៖ ក្មេង​ប្រុស​​ស្រី ២​​នាក់ បង​ប្អូន​​ប​ង្កើត បាន​​លង់​ទឹក​​ស្លាប់ ខ​ណៈ​​ពួក​គេ​​បាន​ម​ក​​ក​ម្សា​ន្ត នៅ​រ​ម​ណីយ​ដ្ឋាន ទឹក​ជ្រោះ​​ប៊ូ​​ស្រា ជា​មួយ​​ក្រុម​គ្រួ​សារ បង្ករ​​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ដល់​​ភ្ញៀវ​​ទេស​ចរ​ណ៍ ​ដែល​​បាន​​មក​លេង​​នៅ​​ទឹកធ្លាក់ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​។​

​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​បងប្អូន​បង្កើត ដែល​លង់ទឹក​ជ្រោះ​សា្ល​ប់ មាន​ទីលំនៅ ក្នុង​ខេត្តរតនគិរី ជាមួយ​ឪពុកម្តាយ ដោយ​ក្មេងប្រុស​ឈ្មោះ ពិ​សិទ្ធ អាយុ ១៣​ឆ្នាំ ក្មេងស្រី​ឈ្មោះ នី​តា អាយុ ១០​ឆ្នាំ​។ ក្រោយពេល​កើតហេតុ ឪពុកម្តាយ​បាន នាំយក​សព​កូន​ទាំង​២ ត្រឡប់​ទៅធ្វើ​បុណ្យ នៅឯ​ខេត្តរតនគិរី វិញ​ភ្លាមៗ មិនបាន​ផ្តល់ព័ត៌មាន ដល់​សមត្ថកិច្ច​ទេ​។ ខណៈ​ក្រុមគ្រួសារ​សព កំពុង​ជួប​ទុក្ខ​ធំ បាត់បង់​កូន​ម្តង ២ ទៅហើយនោះ នៅពេលដែល​រថយន្ត ដឹក​សព​ក្មេង​ទាំង​២ យកទៅ​ធ្វើបុណ្យ​នៅផ្ទះ ស្រាប់តែ​រថយន្ត​ដឹក​សព​ខាងលើ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ តាមផ្លូវ​ទៀត​។

​សូមបញ្ជាក់ថា គ្រោះថ្នាក់​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១៣​និង​៣០ នាទី នៅ​ចំណុច ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ដោយ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​សាំ​យ៉ុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២k-៤៦៨០ ដឹក​សព​ក្មេង ២​នាក់ ដែល​.​លង់ទឹក​សា្ល​ប់ បាន​ដាច់​ហ្វ្រាំង ជ្រុល​ទៅបុក​គូទ រថយន្ត​ហ៊ី​លុ​ច្ស ពណ៌​ផ្ទៃ មេឃ ពាក់​ស្លាក​លេខ ភព​២ U-០៥៩៨ ម្ចាស់​ឈ្មោះ សា​លេះ សាលី អាយុ ៤៧​ឆ្នាំ ធ្លាក់ចូល​អូរ បណ្តាល​ឲ្យ​រងរបួស​ស្រាល និង​ធ្ងន់ ៥​នាក់ ថែមទៀត​៕  ដោយ ភ្នំ​ព្រិច​

ប្រភព៖ វត្តភ្នំ

W@t-190440

ឡាន​ដឹក​សព​ក្មេងប្រុស​ស្រី ដែល​លង់ទឹក​ស្លាប់ នៅ​ជ្រោះ​ប៊ូ​ស្រា បង្កគ្រោះថ្នាក់ធ្លាក់​ផ្លូវ​

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់