សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសថា រឿងរ៉ាវស្នេហា(វគ្គ១) រវាងសម្ដេចជាមួយភរិយា នឹងផ្សាយតាមបណ្ដាញសង្គមនៅថ្ងៃ ៣មករា។

 

សាររបស់សម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើងតាមរយៈបណ្ដាញសង្គមផ្លូវការ ដោយបានរម្លឹកថា ៤០ ឆ្នាំមុនគឺនៅថ្ងៃទី ២ ខែ មករា ឆ្នាំ១៩៧៦ នោះហើយ ដែលសម្ដេចត្រូវបានអង្គការកោះហៅឱ្យទៅរៀបការដែលប្រព្រឹត្តិទៅនៅ ថ្ងៃទី ៥ ខែ មករា ១៩៧៦។ ថ្ងៃនេះទី២ ខែ មករាឆ្នាំ ២០១៦ គឺមានរយះពេល៤០ឆ្នាំ ដែលសម្ដេច ហ៊ុន សែន ត្រូវសរសេររៀបរាប់អំពីប្រវត្តិដែលសម្ដេច និងភរិយាបានស្គាល់គ្នា និង បានរៀបការក្នុងរបប ប៉ុល ពត។

 

សម្ដេច ហ៊ុន សែន តាមរយៈសារព្រឹកនេះដដែល បានបញ្ជាក់ថា អាស្រ័យដោយអត្ថបទវែង សម្ដេចរៀបចំផ្សាយជា ៣វគ្គ។ វគ្គ១ នឹងផ្សាយនៅ ថ្ងៃ ៣ មករា។ វគ្គ ២ផ្សាយថ្ងៃ ៤ មករា និង វគ្គ៣ បញ្ចប់ផ្សាយថ្ងៃ ៥មករាដែលជាថ្ងៃខួប៤០ឆ្នាំ នៃថ្ងៃរៀបការ (៥ មករា១៩៧៦-៥ មករា ២០១៦)៕

 

Capture

ហ្វេសបុកសម្ដេច ហ៊ុន សែន៖ រឿងរ៉ាវស្នេហា(វគ្គ១) រវាងសម្ដេចជាមួយភរិយា នឹងផ្សាយនៅថ្ងៃ ៣មករា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់