យោង​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ហើយ​បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ២០១៦ឆាប់​ៗនេះ សម្តេច​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ និង​ភរិយា នឹង​អញ្ជើញ​​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ , នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ។

បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡង់ ឌីម៉ង់ ឲ្យដឹងនៅព្រឹកនេះថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ស្ពានអាកាសតិចណូ និងផ្លូវក្រោមដី នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ដោយឡែក នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ នេះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ បាន​ចុះ​ពិនិត្យ​សំណង់​ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ដើម្បី​ត្រៀម​រៀប​ចាំ​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ការ​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ រហូត​មក​ដល់​ពេល​នេះ បាន​រួចរាល់​ហើយ នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ឆាប់​ៗ​នេះ ។

​សូម​រម្លឹកថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ គម្រោងស្ពានអាកាសតិចណូ បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវផ្លូវស្ពានអាកាស ក្នុងគោលបំណង ដើម្បីដោះស្រាយសម្រួលការកកស្ទះចរាចរ នៅចំណុចការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ កន្លងទៅ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី តិច​ណូ ដែលមាន​តម្លៃ​ប្រមាណ ១៤ លាន​ដុល្លារ​អាមេរិក ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ស្ពាន​អាកាស​តិច​ណូ ជា​ស្ពាន​ទី​៤ នៅក្នុង​រាជធានី​ភ្នំពេញ​។

​ស្ពាន​អាកាស តិច​ណូ ស្ថិត​ពីលើ​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី កាត់​ពីលើ​ចំណុចប្រសព្វ​មហាវិថី គីម អ៊ី​ល​ស៊ុ​ង និង​មហាវិថី​សហព័ន្ធរុស្ស៊ី មាន​ប្រវែង ៣៨២ ម៉ែត្រ និង​ទទឹង ១៥,៨ ម៉ែត្រ​។ ក្នុងនោះ ក៏មាន​ផ្លូវ​ក្រោម​ដី និង​ផ្លូវ​សាងសង់ នៅ​ផ្នែក​ខាងឆ្វេង ដើម្បី​ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី គីម​អ៊ី​ល​ស៊ុ​ង ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី មាន​ប្រវែង ៣៥៦ ម៉ែត្រ ទទឹងផ្លូវ​មាន​ទំហំ​ពី ៦ ម៉ែត្រ ទៅ ៨ ម៉ែត្រ មាន​ជំរាល​ចុះឡើង ៤,៨ ភាគរយ និង​មាន​កំពស់​សុវត្ថិភាព ៥ ម៉ែត្រ​។

​មកដល់ពេលនេះ រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន ៤ ដែល​បាន​សាងសង់​រួច គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ជា​ស្ពាន​អាកាស​ទី​១ ចំណាយ​ថវិកា​សាង​សង់​ជាង ៦ លាន​ដុល្លារ​។ ស្ពាន​អាកាស ៧ មករា ជា​ស្ពាន​អាកាស​ទី​២ ចំណាយ​ទឹកប្រាក់​ជាង ៨ លាន ៧ សែន​ដុល្លារ​។ ស្ពាន​អាកាស ទី​៣ នៅ​ស្ទឹងមានជ័យ ចំណាយ​ថវិកា​ជាង ១៨ លាន ៩ សែន ដុល្លារ​។ ស្ពាន​អាកាស​ទី​៤ គឺ​ស្ពាន​អាកាស តិច​ណូ ដែលមាន​តម្លៃ​ប្រមាណ ១៤ លាន​ដុល្លារ​អាមេរិក​។ រាល់​ថវិកា​ចំណាយ​លើ​ការសាងសង់​ស្ពាន​អាកាស​ទាំងនេះ បានមកពី​ការវិនិយោគ​ដី​កោះ​ពេជ្រ និង​ដី​តំបន់​ជ្រោយចង្វារ របស់​ក្រុមហ៊ុន OCIC របស់លោក​ឧកញ៉ា ពុង ខៀវ​សែ​៕​

ស្ពានអាកាសនិងផ្លូវក្រោមដីតិចណូគ្រោង សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃទី៥ មករា ២០១៦

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់