ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវគេ​វាយ​ស្ទើរ​ដាច់ខ្យល់ ក្រោយ​​សង្ស័យថា លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ ក្នុង​បរិវេណ​ផ្សារ១៣មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។ បើមើលក្នុងវីដេអូឃ្លីប ដែលគេថតបង្ហោះ យើងឃើញថា មើលទៅ​ដូចជា​ព្រៃផ្សៃ និង​អាណិត​ពន់ពេក ចំពោះស្រ្តីចំណាស់រូបនោះ ព្រោះ​គាត់​ក៏​ជាម​នុស្ស​ដែរ ម្យ៉ាងមានវ័យចំណាស់ទៀត ហេតុអ្វី​ចាំបាច់​ឃោរឃៅ​ដាក់​គាត់​យ៉ាងនេះ បើ​គ្រាន់តែ​ចាប់បញ្ជូន​ឲ្យ​សមត្ថកិច្ច​ទៅ ​វា​ចប់​ហើយ ។

ដោយ​មើលឃើញ​ទង្វើ​ដ៏​ឃោរឃៅ និង​ខ្វះ​ការពិចារណា​នេះ ស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង បាន​សរសេរ​បង្ហាញពីអារម្មណ៍ ក្នុងន័យកណ្តាលមួយ នៅលើ​បណ្តាញ​ទំព័រ Page Facebook របស់ខ្លួន នៅ​ល្ងាច ​ថ្ងៃទី៣១កក្កដា ​ដដែល​នេះ ថា ៖ «សង្គម​មានច្បាប់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​គេ​សង្ស័យថា (លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ) នៅក្នុង​បរិវេណ​ផ្សារ១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

ទិដ្ឋភាព​នៃ​ការ​វាយ​សំពង ដោយ​ទា​រុ​ណ្ឌ ពី​ម្ចាស់ទ្រព្យ បានទទួល​រង​នូវ​ព្យសនកម្ម​យ៉ាង​ជាក់ស្តែង តាមរយៈ​រូបភាព​វីដេអូ ដែល​បាន​បង្ហោះ ​ក្នុង​បណ្តាញ​សង្គម សកម្មភាព​បែបនេះ តម្រូវ​ឲ្យ​អ្នកបង្ក​ការវាយដំ មាន​ពិ​រុ​ទ្ឋ​ភាព​ក្នុង​បទល្មើស​ព្រហ្ម​ទ​ណ្ឌ័​។

ស្នងការខេត្តបាត់ដំបង ៖ បុគ្គលដែលបង្កហឹង្សាគឺមានពិរុទ្ឋភាព ក្នុងបទល្មើសព្រហ្មទណ្ឌ័ ជាក់ស្តែងយ៉ាងប្រាកដ (មានវីដេអូ)

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់