រហូតដល់ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថានភាពតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិតខេត្តស្វាយរៀង បានវិលទៅរកភាពប្រក្រតីវិញហើយ ដោយកម្មករទាំងអស់ បានចូលធ្វើការគ្រប់រោងចក្រ។ តែយ៉ាងណា ស្របពេលដែលស្ថានភាពវិលត្រលប់ធម្មតាវិញ ក៏ដោយ អ្នកបើករថយន្តឲ្យកម្មករ៦នាក់ ត្រូវតុលាការជាប់ចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។

មកដល់ព្រឹកថ្ងៃទីសៅរ៍នេះ ស្ថានភាពតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិតខេត្តស្វាយរៀង បានវិលទៅរកភាពប្រក្រតីវិញហើយ ដោយកម្មករទាំងអស់ បានចូលធ្វើការគ្រប់រោងចក្រ។ នេះបើតាមសមត្ថកិច្ច ខេត្តស្វាយរៀង ឲ្យដឹងដូច្នេះ។

សមត្ថកិច្ច បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០១៥​នេះ​ នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង​ និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន មានរោងចក្រ​៤៥/៤៥ បានដំណើរការចូលធ្វើការធម្មតាអស់ហើយ។

គួរបញ្ជាក់ថា ការត្រលប់ចូលធ្វើការវិញ របស់កម្មករ បន្ទាប់ពីកម្មកររោងចក្រនៅក្រុងបាវិតខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរ និងថៅកែអនុញ្ញាតឱ្យឈប់សម្រាក រយៈពេល២ថ្ងៃ នៅថ្ងៃទី២៣ និង២៤ ខែធ្នូ ដើម្បីជំរុញឱ្យស្ថានភាព កាន់តែប្រសើរឡើង បន្ទាប់ពីមានបាតុកម្ម រយៈពេល១សប្តាហ៍ជាប់ៗគ្នា។

យ៉ាងណាក៏ដោយ បើទោះបីជា ស្ថានភាពតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិតខេត្តស្វាយរៀង បានវិលទៅរកភាពប្រក្រតីវិញ ក៏ដោយ អ្នកបើក​រថយន្ត​ឲ្យ​កម្មករ ចំនួន​៦នាក់ដែលត្រូវចាប់ខ្លួន​កាលពីថ្ងៃ​ពុធ ត្រូវបានតុលាការ​ចោទប្រកាន់ពីបទដឹកនាំបាតុកម្ម​ ​ នាំ​ឲ្យ​មាន​ហិ​​ង្សា​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ​និងឯកជន។​

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន ប្រាប់វីអូឌី​​នៅព្រឹកថ្ងៃនេះ តុលាការ​បាន​សាកសួរ​អ្នក​បើក​រថយន្ត​ទាំង​៦នាក់នោះហើយ​សម្រេច​ចោទប្រកាន់ហិ​​ង្សា​បំផ្លិច​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​និងឯកជន ហើយ​សម្រេច​បញ្ជូន​ទៅឃុំខ្លួននៅពន្ធនាគារ។​ លោក​បន្ត​ថា​ការចាប់ខ្លួន​និង​ការ​ចោទប្រកាន់នេះ​អាច​នាំ​ឲ្យ​​ការតវ៉ារបស់កម្មករកាន់តែមាន​ភាព​តានតឹង។​ លោក​បន្ថែម​ថាលោក​នឹង​ហៅក្រុមគ្រួសារ ដើម្បីពិភាក្សារកមេធាវី​ជួយការពាររឿងនេះ។​

សូមរម្លឹកថា កម្មកររោងចក្របានតវ៉ាតាំងពីថ្ងៃទី១៦ខែធ្នូ ដើម្បីទាមទារឲ្យមានការដំឡើង​ប្រាក់ឈ្នួលបន្ថែ​ម​លើ​​ស​​ពី១៤​០​ដុល្លារ ដែលរដ្ឋាភិបាលបានប្រកាសកាលពីខែតុលា។

កាលព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ កម្មករ៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន និងសម្រចឃុំខ្លួន នៅឡើយ ពាក់ព័ន្ធនឹងបាតុកម្ម​ ​ នាំ​ឲ្យ​មាន​ហិ​​ង្សា​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ​និងឯកជន៕

ស្ថានភាពតំបន់សេដ្ឋកិច្ចក្រុងបាវិត វិលរកសភាពប្រក្រតីវិញ ខណៈអ្នកបើករថយន្តឲ្យកម្មករ៦នាក់ ជាប់ចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់