បន្ទាប់ពី​មាន​ក្រុមហ៊ុន ឬ​ក្រុម​ជនខិលខូច​មួយចំនួន បាន​ជួល​ម៉ោង​វិទ្យុ ដើម្បី​ផ្សព្វផ្សាយ​ស្ដីពី​ការជ្រើសរើស​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​បរទេស  ដោយ​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ ក្រសួង​ព័ត៌មាន សម្រេច​បញ្ឈប់​ការជួល​ម៉ោង​ផ្សាយ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់នោះ​។ ការបញ្ឈប់​ការជួល​ម៉ោង​នេះ ផ្ដោតទៅលើ​ក្រុមហ៊ុន​ណា ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។
​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ការបញ្ឈប់​ការជួល​ម៉ោង​នេះ ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង និង​ការការពារ​សុវត្ថិភាព​របស់​ពលក​រ ក្នុងការ​បំពេញការងា​រ​នៅ​បរទេស និង ជៀស​ផុតពី​ការចាញ់បោក​ជនខិលខូច​។  ក្រសួង​ព័ត៌មាន បាន​ប្រាប់​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ​​ទាំងអស់ ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការជួល​ម៉ោង​ផ្សាយ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​។
​គរ​បញ្ជាក់ថា គិតពី​ថ្ងៃទី​១ ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៧​នេះ ពលករ​-​ពល​ការិនី​ខ្មែរ ចំនួន​៤៦៤​នាក់ ដែល​រងគ្រោះ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ត្រូវបាន​ជួយសង្គ្រោះ​និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ​។ ទន្ទឹមនឹងនេះ ក្នុង​ឆ្នាំ​២០១៦ ពលករ​-​ពល​ការិនី​ខ្មែរ ចំនួន​ជិត​១​ពាន់​នាក់ ដែល​រងគ្រោះ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ក៏​ត្រូវបាន​ជួយសង្គ្រោះ​មក​កម្ពុជា​វិញ​ដែរ​៕

113

បើតាមសម្តី មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្ត គោលនយោបាយ ចំណាកស្រុកដោយសុវត្ថិភាព និងស្របច្បាប់ជូន ដល់ពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ខណៈក្នុងមួយឆ្នាំៗពួកគេ បានទទួលចំណូលជិត២ពាន់លានដុល្លារ ។

ក្នុងជំនួបសំណេះសំណាល ជាមួយកម្មសិក្សាការីខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុន កាលពីពេលថ្មីៗកន្លងមកនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានឲ្យដឹងថា រាជរដ្ឋាភិបាលនៅតែ ផ្តល់ភាពស្របច្បាប់ ចំពោះពលករខ្មែរ ដែលធ្វើការចំណាកស្រុក ដើម្បីរកការងារធ្វើ ។

លោករដ្ឋមន្ត្រីថា បច្ចុប្បន្នមានពលករខ្មែរ នៅក្រៅប្រទេសជាង១លាននាក់ ក្នុងនោះជប៉ុនមានប្រមាណជិត ៥០០០នាក់ និងកូរ៉េមានជាង ៥ម៉ឺននាក់ ដែលក្នុងនោះ មានអ្នកដែលមានគ្រួសារ កូរ៉េប្រមាណ១៥,០០០នាក់ ព្រមទាំងនៅប្រទេសនានាទៀតដូចជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ហើយកន្លងមកទទួល បានចំណូលជាមធ្យមប្រហែល ជិត២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។

ក្រសួងព័ត៌មានប្រាប់ទៅវិទ្យុ ទូរទស្សន៍ ឲ្យបញ្ឈប់ជួលម៉ោងផ្សាយពីការរើសពលករទៅធ្វើការនៅក្រៅប្រទេស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់