សេចក្តីជូនដំណឹងដោយមានការ ចុះហត្ថលេខា របស់ អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង កាលពីថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ ២០១៦ ដោយស្នើរអោយ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង មន្ត្រីរាជការទាំង ដែលធ្វើដំណើរ រឺ បំពេញការងារផ្សេងៗ អោយផ្អាកសកម្មភាព ទាំងអស់ពេល លឺ សំលេង សឺរ៉ែន រោទ៍ ពោលនៅវេលាម៉ោង ៧ ព្រឹក ដោយសំណមពរអោយងើបឈរ គោរពទង់ជាតិទាំងអស់គ្នា។ សេចក្តីជូនដំណឹងនេះផងដែរ បានបញ្ជាក់ថា សកម្មភាពគោរពទង់ជាតិនេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី ៨ មីនា នេះតទៅ ដោយតម្រូវអោយប្រជាពលរដ្ឋ សិស្សានុសិស្ស និង មន្ត្រីរាជការទាំងអស់ ចំណាយពេលត្រឹមតែ ១ នាទី ក្នុងការគោរពទង់ជាតិ របស់កម្ពុជាយើង។ សូមអានខ្លឹមសារសេចក្តីជូនដំណឹងខាងក្រោមនេះ
12784511_991555080891840_1857430364_n

សេចក្តីជូនដំណឹងរបស់សាលាខេត្ត បាត់ដំបង ស្នើរអោយប្រជាពលរដ្ឋនិងមន្ត្រីរាជការ សិក្សានុសិស្ស និស្សិតទាំងអស់ ចាប់ផ្តើមគោរពទង់ជាតិឡើងវិញ ចាប់ពីថ្ងៃ ៨ មីនា ខាងមុខនេះតទៅ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់