សាលា​រាជធានី​ភ្នំពេញ ស្នើដល់គ្រប់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន ត្រូវ​រៀបចំ​កម្មវិធី​បង្កើន​ចំណេះដឹង ចំណេះធ្វើ និង​ការចូលរួម​របស់​សិស្ស និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្នុង​ការងារ​សង្គម​និង​បរិស្ថាន ដូចជា ការកែប្រែ​ទម្លាប់​ពី ការ​បោះចោល​សំរាម គ្មាន​សណ្តាប់ធ្នាប់ មកជា​ការ​ទុកដាក់​សំរាម​ក្នុង​ធុង វិញម្ដង។នេះបើយោងតាម​សេចក្តីជូនដំណឹង របស់​សាលា​រាជធានី​ភ្នំពេញ។

យោងតាម​សេចក្តីជូនដំណឹង របស់​សាលា​រាជធានី​ភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ ស្តីពី ការរៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦​។

សាលា​រាជធានី បាន​ណែនាំ​ដល់ ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​គ្រប់​ថ្នាក់ ក្នុង​ទូទាំង​រាជធានី​ភ្នំពេញ​ថា ក្នុង​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ គ្រប់​អាជ្ញាធរ​ខណ្ឌ ទាំង​១២ ត្រូវ​រៀបចំ​សកម្មភាព​ធ្វើ​អនាម័យ សម្អាត​ទីសាធារណៈ ដូចជា ទីផ្សារ សួនច្បារ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ឬ​តាម​ដងផ្លូវ​នានា ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ជាមួយនឹង​សកម្មភាព​នៃ​ការដាំ និង​ថែ​ទាំង​ដើមឈើ តាម​ទីសាធារណៈ ដើម្បី​បង្កើន​គម្រប​បៃតង​ទីក្រុង​។

ជាមួយគ្នានោះសាលា​រាជធានី​ភ្នំពេញ ក៏បានស្នើដល់ ​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន ត្រូវ​រៀបចំ​កម្មវិធី​បង្កើន​ចំណេះដឹង ចំណេះធ្វើ និង​ការចូលរួម​របស់​សិស្ស និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្នុង​ការងារ​សង្គម​និង​បរិស្ថាន ដូចជា ការកែប្រែ​ទម្លាប់​ពី ការ​បោះចោល​សំរាម គ្មាន​សណ្តាប់ធ្នាប់ មកជា​ការ​ទុកដាក់​សំរាម​ក្នុង​ធុង ដោយមាន​ការបែងចែក ប្រភេទ​សំរាម និង​ការ​វេច​ខ្ចប់ ឲ្យ​បាន​ត្រឹមត្រូវ ការដាំ​ដើមឈើ​នៅក្នុង និង​ក្រៅ​បរិវេណ​គ្រឹះស្ថានសិក្សា ជាដើម នៅក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​នេះ​។
​គ្រប់​មន្ទីរ​អង្គភាព​នានា ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវធ្វើ​សកម្ម​សម្អាត​អនាម័យ និង​ដាំ​ដើមឈើ​ខាងក្នុង និង​ជុំវិញ​បរិវេណ​ទីតាំង​របស់ខ្លួន​។ មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​មន្ត្រី ចូលរួម​តាមដាន និង​យក​ព័ត៌មាន រាល់​សកម្មភាព​បរិស្ថាន​នេះ ដើម្បី​ធ្វើ​របាយការណ៍ វឌ្ឍនភាព ដោយ​ភ្ជាប់​ជាមួយ​នូវ​រូបថត មក​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងបរិស្ថាន​៕

 

 

សាលារាជធានី ភ្នំពេញ ស្នើឪ្យ បញ្រ្ជាប ពីការងារសង្គមនិង បរិស្ថានពី គ្រឹះស្ថានសិក្សាអប់រំនានា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់