សាលារាជធានីភ្នំពេញ បានជំរុញឲ្យភាគីជប៉ុន តាមរយៈអង្គការ JICA ជួយពន្លឿនការផ្តល់រថយន្តក្រុងចំនួន១៨០គ្រឿង ដើម្បីសម្រួលទុក្ខលំបាក នៃការស្ទះផ្លូវជូនបងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ។នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ។

បើយោងតាមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញបានលើកឡើងថាការចូលរួមប្រើប្រាស់រថយន្តក្រុងសាធារណៈកាន់តែច្រើន មានន័យស្មើនឹងយើងទាំងអស់គ្នាកំពុងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការចំណាយផ្ទាល់ខ្លួន និងរដ្ឋ កាត់បន្ថយបាននូវការបំពុលបរិស្ថានជាដើម។

នៅព្រឹកថ្ងៃពុធទី០៩ខែមិនាឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ អភិបាលរាជធានីភ្នំពេញលោកប៉ាសុជាតិវង្ស បានជួបប្រជុំពិភាក្សាជាមួយអង្គការ JICA ដើម្បី ពិនិត្យលម្អិតលើការបន្ថែមខ្សែរត់រថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយក៏បានស្នើសុំឲ្យភាគីជប៉ុន ពន្លឿនការផ្តល់រថយន្តក្រុងទាំង១៨០គ្រឿង ដើម្បីសម្រួលទុក្ខលំបាកនៃការស្ទះផ្លូវជូនបងប្អូនប្រជាពលរដ្ឋ ៕

 

 

 

 

សាលារាជធានីភ្នំពេញជំរុញភាគីជប៉ុនតាមរយៈ JICA ជួយពន្លឿនការផ្តល់រថយន្តក្រុងចំនួន១៨០គ្រឿង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់