សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែលហៅកាត់ថា​ស​.​អ​.​ក​ នឹង​បង្ហាញ​ទិសដៅ​អភិវឌ្ឍន៍ វិស័យ​ស្រូវ​អង្ករ​កម្ពុជា តាមរយៈ​កម្មវិធី កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ ទៅលើ​ប្រធានបទ​សំខាន់ៗ ចំនួន៦សម្រាប់ការត្រៀមខ្លួន​របស់​ក​ម្ពុ​ជាក្នុង​ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​ពិភពលោក និង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ទាំងមូល។នេះបើយោង​សេចក្តីប្រកាស​ព័ត៌មាន ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ មករា។

បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឲ្យដឹងថាសហព័ន្ធ​ នឹង​បង្ហាញ​ទិសដៅ​អភិវឌ្ឍន៍ វិស័យ​ស្រូវ​អង្ករ​កម្ពុជា តាមរយៈ​កម្មវិធី កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ ទៅលើ​ប្រធានបទ​សំខាន់ៗ ចំនួន ៦។

ប្រធានទាំង៦នោះ​រួមមាន​៖ ទី១). ពូជ​, ទី២). ផលិតកម្ម​ដំណាំ​ស្រូវ​, ទី៣). ការ​ទុកដាក់ មានឃ្លាំង​ស្តុក និង​ម៉ាស៊ីន​ស​ម្ងួ​ត​),ទី ៤). ការទទួល​ឥណទាន​, ទី៥). ទីផ្សារ និង ទី៦). ការត្រៀមខ្លួន​របស់​ក​ម្ពុ​ជា​។

អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​ស្រូវ​អង្ករ ប្រមាណ ៧០០​នាក់ ដែល​រួមមាន​តំណាង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សហគមន៍​កសិកម្ម ក្រុមហ៊ុននាំចេញ​អង្ករ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​ដឹកជញ្ជូន តំណាង​ដៃគូ​អភិវឌ្ឍន៍ និស្សិត ភ្ញៀវ​ជាតិ និង​អន្តរជាតិ នឹង​ជួបគ្នា​នៅក្នុង​វេទិកា ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥​នេះ ដើម្បី​ធ្វើការ​ពិភាក្សា លើ​បញ្ហា​ស្រូវ​អង្ករ ដែលមាន​ទំនាក់ទំនង ជាមួយនឹង​ការជំរុញ​លើកស្ទួយ ផលិតកម្ម​ដំណាំ​ស្រូវ ការកែច្នៃ និង​ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​ពិភពលោក និង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ទាំងមូល។

សូមបញ្ជាក់ថា​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី ៥ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២៤-២៥-២៦ ខែមករា ឆ្នាំ ២០១៦ ខាងមុខនេះគឺធ្វើឡើង ក្រោម​អធិបតីភាព​ សម្តេច​ ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

សូមជម្រាបថាអង្ករកម្ពុជាត្រូវបាននាំចេញទៅលើទីផ្សារអន្តរជាតិរួមមានប្រទេសក្នុងតំបន់អាស៊ីសភាពអ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើម។អង្ករកម្ពុជាត្រូវបានចាត់ទុកជាអង្ករឈ្ងុញឆ្ងាញ់លើពិភពលោក។

 

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបើកកិច្ចពិគ្រោះយោបល់រយះពេលបីថ្ងៃ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់