នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានលើកឡើង ថា រហូតមកដល់ពេលនេះកម្ពុជាបានទទួលបានភ្ញៀវទេសចរណ៍បានកើតឡើងរហូតដល់ ៤លាន ៧សែននាក់ហើយ ហើយទាំងនេះដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ និងក្រោមគោលនយោបាយឈ្នះឈ្នះ ជាពិសេសកម្ពុជាមានតំបន់ទេសចេណ៍ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន។សម្តេចថ្លៃដូចច្នេះងពិធីសម្ពោធស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០១៦។

ក្នុងពិធីសម្ពោធស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០១៦សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតមកដល់ពេលនេះកម្ពុជាបានទទួលបានភ្ញៀវទេសចរណ៍បានកើតឡើងរហូតដល់ ៤លាន ៧សែននាក់ហើយហើយទាំងនេះដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ និងក្រោមគោលនយោបាយឈ្នះឈ្នះជាពិសេសកម្ពុជាមានតំបន់ទេសចេណ៍ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន។

ជាមួយគ្នានេះសម្ដេចឪ្យដឹងទៀតថា ស្ថានីយបន្ថែមថ្មីនេះ នឹងជួយបង្កើនសមត្ថភាពទ្វេដងសំរាប់ត្រៀមទទួលភ្ញៀវទេសចរណ៍៥លាននាក់ក្នុង១ឆ្នាំ និងសំរាប់សមត្ថភាពបំរើតំរូវការទេសចរណ៍៥ទៅ៨ឆ្នាំទៅមុខទៀត។

សម្តេច ក៏បានរលឹកផងដែរពីប្រវត្តិនៃការកកើត នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺត្រូវផ្តើមកើតឡើងពីចំណុចសូន្យ ពីព្រោះតំបន់នេះពីអតីតកាលមិនមានការអភិវឌ្ឍន៍អ្វីនោះទេ ហើយក៏មិនមានប្រជាពលរដ្ឋរស់នៅដែរ។ តែពេលនេះ ព្រលានយន្តហោះកម្ពុជា គឺបានទទួលយន្តហោះធំៗមួយចំនួនមកកម្ពុជា រួមទាំងយន្តហោះប្រធានាធិបតីអាមេរិកផងដែរមកចុះចតនៅទីនេះ ហើយនេះក៏អាចបញ្ជាក់ពីសមត្ថភាពព្រលានយើងទោះបីនៅមានកង្វះខាតផ្លូវហោះហើរច្រើនទូលាយក៏ដោយ ក៏បានឃើញអំពីរីកចម្រើនពិតប្រាកដ មិនដូចអ្នកកាសែតបរទេស និងកាសែតជនជាតើខ្មែរមួយចំនួនដែលនិយាយអាក្រក់ពីកម្ពុជាថាជាថាននរកលោកីយ ដែលមានគំនិតឈ្នានីសដល់កម្ពុជា។

ក្នុងនោះសម្ដេចក៏បានអំពាវនាវដល់មន្រ្តីគ្រប់ផ្នែកទាំងអស់ដែលបំរើការងារនៅអាកាសយានដ្ឋានទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ធ្វើការងារអោយបានល្អ បំរើសេវាកម្មអោយមានប្រសិទ្ធភាព ផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តដល់ភ្ញៀវ ដើម្បី ទេសចរណ៍គេមកលេងម្តងហើយចង់មកម្តងទៀត។ សូមកុំអោយភ្ញៀវទេសចរណ៌និយាយថា កម្ពុជាលំបាកណាស់ចាប់តាំងពីចុះយន្តហោះមក ផ្ទុយទៅវិញ ប្រសិនបើយើងបំរើសេវាបានល្អនោះ ភ្ញៀវទេសចរណ៍បរទេសនឹងអាចនាំបងប្អូនសាច់ញាតិ និងមិត្តភ័ក្តិរបស់គេមកកាន់តែច្រើថែមទៀត។

នាឱកាសនោះ សម្តេច ហ៊ុន សែន ក៏បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ដាក់អោយដំណើរនូវស្ថានីយអ្នកដំណើរនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងបានអញ្ជើញទស្សនាទីកន្លែងលក់ដូរ(Retail shops) មួយចំនួននៅក្នុងអគាស្ថានីយនេះ ក្នុងបរិយាកាសរីករាយបំផុត។Hs 01

Hs 03

 

សម្តេច ហ៊ុន សែន ៖មកទល់ពេលនេះកម្ពុជា ទទួលបានភ្ញៀវទេសចរណ៍ កើនឡើង ដល់ ៤លាន ៧សែននាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់