(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភានេះ ឲ្យដឹងថា សម្ដេចឯកភាពឲ្យបង្កើតគណៈកម្មការដេញថ្លៃឈើជាង៧ម៉ឺនគូប ដែលរឹបអូសពីការជួញដូរខុសច្បាប់ ដើម្បីកែច្នៃផ្គត់ផ្គង់នៅក្នុងស្រុក មិនមានការជួញដូរទៅក្រៅប្រទេសនោះទេ។

ប្រសាសន៍របស់សម្ដេច ហ៊ុន សែន នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។

សម្តេច ហ៊ុន សែន បញ្ជាក់ថា ការបង្កើតគណៈកម្មការដេញថ្លៃឈើជាង៧ម៉ឺនគូប នេះ គឺជាការសម្រួលទៅដល់ការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីសម្តេចសង្កេតឃើញថា ក្រសួងអប់រំ គ្មានលទ្ធភាពដើម្បីទៅដឹកជញ្ជូនយកឈើទាំងអស់នោះ។

សូមរម្លឹកថា កន្លងមក សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសប្រគល់ឈើជាង៧ម៉ឺនគូប ដែលរឹបអូសបានពីការកាប់ឈើខុសច្បាប់ ទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកទៅសាងសង់សាលារៀន និងផ្ទះ ជូនលោកគ្រូ អ្នកគ្រូ និងជា សម្ភារៈ/ឧករណ៍ផ្សេងៗក្នុងសាលារៀន។ ប៉ុន្តែរ ដោយសារក្រសួងអប់រំ ថាពុំមានលទ្ធភាពគ្រប់គ្រាន់ និងពិបាកនៅក្នុងការដឹកជញ្ចូនចេញពីព្រៃ ទើបសម្តេចនាយករដ្ឋមន្រ្តីសម្រេចបង្កើតគណៈកម្មការដេញថ្លៃឈើជាង៧ម៉ឺនគូប ដើម្បីសម្រួលការងារដល់ក្រសួងអប់រំ យុវជន និងកីឡា៕

សម្តេច ហ៊ុន សែន ឯកភាពឲ្យបង្កើតគណៈកម្មការដេញថ្លៃឈើជាង៧ម៉ឺនគូប សម្រួលការងារដល់ក្រសួងអប់រំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់