នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦  សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីលោកទាំងពីរ បានបំពេញទស្សកិច្ច និងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ី។

ជាលទ្ធផលនៃដំណើរទស្សនកិច្ច និងការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ីរយះពេល០៤ថ្ងៃនេះគឺសំរេចបានផ្លែផ្កាគួរជាទីមោទនៈបំផុត ។ វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី ២៥ ស្តីពីអាស៊ាននេះ បានផ្តល់ឱកាសដ៏ប្រសើរសម្រាប់ប្រមុខដឹកនាំកម្ពុជាក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈនានាជាមួយនឹងមេដឹកនាំរដ្ឋាភិបាល  អង្គការអន្តរជាតិ ពាណិជ្ជករ និង សង្គមស៊ីវិល ទៅលើវិធីនៃការជម្នះរាល់ការប្រកួតប្រជែងនាពេលបច្ចុប្បន្ន ដើម្បីសម្រេចឲ្យបាននូវនិរន្តរភាពនៃការ អភិវឌ្ឍជារួមនៅក្នុងតំបន់ ជាពិសេសគឺរបៀបនៃការទាញយកប្រយោជន៍សម្រាប់សហគមន៍អាស៊ាន។

សម្តេច  ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់ពីសំណាក់សមភាគីម៉ាឡេស៊ី ឯកឧត្តម ដាតូ ស្រ៊ីម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ (Dato Sri Mohd bin Tun Haji Abdul Razak នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងលោកជំទាវ ។

ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះគឺធ្វើឡើងដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការ លើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនរឹងមាំ និងខ្លាំងក្លាថែមទៀត ក្នុងនាមជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ានតែមួយ។

ជាមួយគ្នានោះសម្តេច ហ៊ុន សែន និងសមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន ទី១អនុស្សារណៈនៃការយោគយល់គ្នាស្តីពី កម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិនៃ MYCORPS នៅប្រទេសកម្ពុជា ទី២អនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស និងទី៣លិខិតបញ្ជាក់បំណង (Letter of Intent) ដើម្បីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស៍យកសិកម្មក្នុងពេលខាងមុខ។

S&W

S&W w

សម្តេច ហ៊ុន សែន និងប្រតិភូ មាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សកិច្ច នៅប្រទេសម៉ាឡេស៊ី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់