(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៦ នេះ សម្តេច ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) ខេត្តហៃណានប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ មីនា ២០១៦។

យោងតាមទំព័រហFacebook របស់សម្ដេច ហ៊ុន សែន លម្អិតថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១នេះ សម្តេច នឹងថ្លែងសុន្ទរកថាក្រោមមូលបទ «ការចែករំលែកទន្លេ-ការចែករំលែកអនាគត» នឹងរួមជាមួយប្រមុខរដ្ឋាភិបាលបណ្តាប្រទេសមេគង្គនិងចិន ហើយនឹងអនុម័តនូវឯកសារចំនួន៣រួមមាន៖ ១- សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ា (Sanya) នៃកិច្ចប្រជុំកំពូល សហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១។ ២- សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្ម នៃបណ្តាប្រទេសមេគង្គ-ឡានឆាង។ ៣- គម្រោងឆាប់ទទួលបានផលភ្លាមៗ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។

បន្ទាប់មក នៅថ្ងៃទី ២៤ ខែ មីនា ២០១៦ សម្តេច ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកវេទិកាពេញអង្គរបស់សន្និសីទប្រចាំឆ្នាំ២០១៦ នៃវេទិកាបូអាវ (Bo Ao) សម្រាប់អាស៊ី ក្រោមមូលបទ «អនាគតថ្មីរបស់អាស៊ី»៖ កម្លាំងចលករថ្មី ចក្ខុវិស័យថ្មី។

ក្រៅអំពីការគ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang )ក្នុងនោះផងដែរ សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏គ្រោងនឹងជួបឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាកាឌី ដ្វូរកូវីច (Arkady Dvorkovich) នៅទីនោះផងដែរ៕

សម្តេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួម ប្រជុំកំពូលមេគង្គ-ឡានឆាង នាប្រទេសចិន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់