សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើងថា ទាក់ទង​នឹង​ប្រជាជន​ខ្មែរ​ ជួល​ដី​ទៅឱ្យ​ប្រជាពលរដ្ឋ​នៅ​ប្រទេសជិតខាង​ខុសច្បាប់​នោះ បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ និង​ចាត់វិធានការ​ទៅតាម​ច្បាប់​ទេ ទៅ​ថ្ងៃ​ខាងមុខ កូន​ខ្មែរ​ជំនាន់​ក្រោយ អាច​ប្រឈម​នឹង​ការលំបាក បើ​ទោះ​នៅ​តំបន់​ព្រំដែន មានការ​បោះបង្គោល​ហើយ​ក៏ដោយ។ សម្តេច ស ខេង មានប្រសាសន៍ដូច្នេះក្នុងពិធី​បិទ​អង្គសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៥ និង លើក​ទិសដៅ​បន្ត​នៅ​ឆ្នាំ​២០១៦ របស់​រដ្ឋបាល ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​១៧​ខែកុម្ភៈ។
សម្តេច ស ខេង មានប្រសាសន៍ក្នុង​ពិធី​បិទ​អង្គសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៥ និង លើក​ទិសដៅ​បន្ត​នៅ​ឆ្នាំ​២០១៦ របស់​រដ្ឋបាល ខេត្តកណ្តាល កាល​ពី​រសៀល​ថ្ងៃទី​១៧​ខែកុម្ភៈ ថា ​ទាក់ទង​នឹង​ប្រជាជន​ខ្មែរ​ខ្លះ ជួល​ដី​ទៅឱ្យ​ប្រជាពលរដ្ឋ​នៅ​ប្រទេសជិតខាង​ខុសច្បាប់​នោះ បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ និង​ចាត់វិធានការ​ទៅតាម​ច្បាប់​ទេ ទៅ​ថ្ងៃ​ខាងមុខ កូន​ខ្មែរ​ជំនាន់​ក្រោយ អាច​ប្រឈម​នឹង​ការលំបាក បើ​ទោះ​នៅ​តំបន់​ព្រំដែន មានការ​បោះបង្គោល​ហើយ​ក៏ដោយ​ ។
​បើតាម សម្តេច​ ស ខេង លើកឡើង បន្តថា កន្លងមក​រាជរដ្ឋាភិបាល​បានចេញ​សារា​ចរណ៍​ណែនាំ ស្តីពី ការហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ជួល​ដី លក់​ដី ឬ ជួល​ដីស្រែ ដីចំការ ឬ លំនៅដ្ឋាន នៅតាម​តំបន់​ព្រំដែន​នោះ គឺ​ត្រូវអនុវត្ត​នៅតាម​តំបន់​ព្រំដែន​ក្បែរ​ខាង​កម្ពុជា​ទាំងអស់​។

ជាមួយគ្នានោះសម្តេច​ ស ខេងបាន​ណែនាំ និង​ជំ​រុញឱ្យ​រដ្ឋបាល​ខេត្តកណ្តាល ត្រូវ​ពង្រឹង​ការអនុវត្ត​សារា​ចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​បង្កើន​ការចាត់​វិធាន​ហាមប្រាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ជួល​ដី លក់​ដីធ្លី ស្រែចំការ ឬ ដី​លំនៅដ្ឋាន​របស់ខ្លួន នៅ​តំបន់​ព្រំដែន ទៅឱ្យ​ប្រជាជន​ប្រទេស​ជាប់​ព្រំដែន​តទៅទៀត​ហេតុនេះ​អាជ្ញាធរ ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​ករណីនេះ មិនឱ្យ​កើតមាន​ជាដាច់ខាត ។

សម្តេច សខេង៖អ្នកជំនាន់ក្រោយ អាចប្រឈមការលំបាកករណីជួលដី ទៅឱ្យពលរដ្ឋប្រទេសជិតខាងខុសច្បាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់