សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃនេះ បានលើកឡើងថា ក្រសួងបរិស្ថាននឺងមានឈ្មោះថ្មីថា ក្រសួងធនធានធម្មជាតិនិងក្រសួងបរិស្ថាន។ក្រៅពីនេះ សម្តេចហ៊ុន សែនបញ្ជាក់ថា ការចាប់ផ្តើមកំណែទម្រង់នៅក្រសួងបរិស្ថាន គឺជាគម្រូដល់ក្រសួងផ្សេងៗដែលត្រូវអនុវត្តន៍អោយបាននិងមានប្រសិទ្ឋិភាព។លោកណន សាម៉េត មានសេចក្តីរាយការណ៍
ការលើកឡើងរបស់សម្តេចហ៊ុន សែន បែបនេះ គឺនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច បន្ទាប់ពីសម្តេចហ៊ុន សែន បានអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ អគារមរតកតេជោ របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

នៅក្នុងឪកាសនោះ សម្តេចហ៊ុន សែន បានថ្លែងកោតសរសើររដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថា ជារដ្ឋមន្រ្តីដំបូងគេបង្អស់ក្នុងរាជរដ្ឋាភិបាលកម្ពុជាជាង ៣០ឆ្នាំមកនេះ ដែលបានធ្វើសំណើរប្រគល់តួនាទីទៅឲ្យក្រសួងដទៃ មិនស្រវ៉ាឱបការងារដូចរដ្ឋមន្រ្តីមួយចំនួន។សម្តេចហ៊ុន សែន បញ្ជាក់ថា ដើម្បីសម្រួលដល់ការគ្រប់គ្រង និងប្រតិបត្តិការងារនោះ លោក សាយ សំអាល់ រដ្ឋមន្រ្តីវ័យក្មេងជាងគេ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានស្នើសុំរាជរដ្ឋាភិបាលប្រគល់ និងផ្ទេររាល់គម្រោងអភិវឌ្ឍ សម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្ម ទៅឲ្យក្រសួងកសិកម្មជាអ្នកគ្រប់គ្រង ហើយក្រសួងបរិស្ថាន សុំយកតំបន់អភិរក្ស តំបន់ការពារ និងតំបន់បម្រុងទុក ពីក្រសួងកសិកម្មមកគ្រប់គ្រងវិញ។ក្រៅពីនេះ សម្តេច ក៏បានថ្លែងអំពាវនាវដល់រដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់ ឲ្យបញ្ឈប់ការឱបយកការងារខុសជំនាញ ហើយដំណើរការផ្ទេរ និងប្រតិភូមិកម្មទៅថ្នាក់ក្រោមជាតិ ក៏មិននៅស្រមេមស្រមាមទៀតផងដែរ។

សូមបញ្ជាក់ឡើងវិញថា នៅព្រឹកថ្ងៃទី ២៥ កុម្ភះនេះ នៅក្រសួងបរិស្ថាន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសន្និបាត និងសម្ពោធអាគារមរតកតេជោ នៃក្រសួងបរិស្ថាន ដែលនឹងចាប់ផ្តើមនៅម៉ោង ៨:៣០ នាទីព្រឹកបន្តិចទៀតនេះ។
អគារមរតកតេជោ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦,៨០០ម៉ែត្រក្រឡា មានទីតាំងចន្លោះស្ពាននាគ និងស្ពានតន្ត្រីកោះពេជ្រ ។ អគារនេះ មានទទឹង ២៦ម៉ែត្រ និងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់ ៣៩ម៉ែត្រ ស្មើនិង ៦ជាន់ បានចំណាយថវិកាសាងសង់ជិត ៨លានដុល្លារ ។

សម្តេចហ៊ុន សែន យល់ព្រមឲ្យក្រសួងបរិស្ថានប្តូរឈ្មោះថ្មី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់