នាយករដ្ឋមន្រ្តី កម្ពុជាសម្តេច ហ៊ុន សែនបានអំពាវនាវ សូមបងប្អូនប្រយ័ត្នប្រយ៉ែងចំពោះភ្លើងទៀនធូប និងពេលដុតក្រដាស់សែនជាដើម គឺត្រូវមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការ ឆាបឆេះជាអគ្គិភ័យផ្សេងៗក្នុងឪកាសសែនឆ្លងចូលឆ្នាំថ្មី​​នេះ។ ជាពិសេសការគោរពច្បាប់ចរាចរណ៍ និង កុំបើកបរ​ ពេលស្រវឹង ។

បើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃអាទិត្យថ្ងៃទី០៧ខែកុម្ភះឆ្នាំ២០១៦នេះសម្ដេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបាន ផ្ញើសារជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំវកនេះ ដល់បងប្អូន ខ្មែរ-ចិន ទូទាំងប្រទេស សូមជួបតែសំណាងល្អគ្រប់ៗគ្នា។

ដោយនៅក្នុងហ្វេសប៊ុករបស់សម្ដេចបានលើកឡើងថានៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទិ១០ខែ កុម្ភះឆ្នាំ ២០១៦នេះ សម្ដេចនិងភរិយា សូមជូនពរបងប្អូន ខ្មែរ-ចិន ទូទាំងប្រទេស សូមជួបតែសំណាងល្អគ្រប់ៗគ្នា។ ទន្ទឹមនិងនេះ សម្ដេចសូមបងប្អូនប្រយ័ត្នប្រយ៉ែងចំពោះភ្លើងទៀនធូប និងពេលដុតក្រដាស់សែនជាដើម គឺត្រូវមានការប្រុងប្រយ័ត្នដើម្បីចៀសវាងការ ឆាបឆេះជាអគ្គីភ័យផ្សេងៗ។

ក្នុងពេលចូលឆ្នំានេះ សូមបងប្អូនបើករបរគោរពច្បាប់ចរាចរណ៍ និងសូមកុំសេពគ្រឿងស្រវឹងពេលបើកបរ។ ក្នុងនោះសម្ដេចបាន ជូនពរឪ្យបានសប្បាយរីករាយនៅក្នុងបុណ្យចូលឆ្នាំចិនទាំងអស់គ្នា៕

 

 

 

សម្តេចហ៊ុន សែនអំពាវនាវ ឪ្យមានការប្រយ័ត្នប្រយ៉ែងចំពោះភ្លើងទៀនធូបក្នុងឪកាស ចូលឆ្នាំចិន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់