សម្តេចពិជ័យសេនា ទៀ បាញ់ ក្រាបបង្គំថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រខ្មែរ ចំពោះការព្រះរាជទានគោមងារ «សម្តេច»

246

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ  សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គបានប្រោសប្រទានគោរមងារ «សម្តេចពិជ័យសេនា» ជូនសម្តេច ទៀ បាញ់ នាពេលនេះ។

ក្នុងលិខិតទូលថ្វាយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរថា «ជាកិច្ចតបស្នងចំពោះព្រះមហាករុណាទិគុណ​ដ៏វិសេសវិសាលថ្លៃថ្លា ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសប្រទានគោរមងារដល់ទូលព្រះបង្គំជា សម្តេចពិជ័យសេនា ទៀ បាញ់ ទូលព្រះបង្គំជាខ្ញុំនឹងខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំវិស័យការពារជាតិ ឱ្យបានត្រឹមត្រូវបម្រើប្រទេសជាតិ និងប្រជាជនទូទាំងប្រទេសឱ្យរីកចំរើន ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ»

ខាងក្រោមនេះជាលិខិតទូលថ្វាយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់៖

banner