(ភ្នំពេញ)៖ បើគ្មានការប្រែប្រួលនោះទេ សម្តេច ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទ​សន្និបាតបូកសរុបការងារ​ឆ្នាំ២០១៥ ​​និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងអប់រំ​ យុវជននិងកីឡា នៅសៀលនេះ។ ​

តាមគម្រោងពិធីខាងលើ​នឹងប្រព្រឹត្តទៅ នៅវេលាម៉ោង៣៖៣០នាទី ​​រសៀលថ្ងៃទី៣១ មីនា​ ២០១៦នេះ ​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងរៀបចំប្រារព្ធសន្និបាតបូកសរុបការងារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ទី៣១ ខែមីនា ឆ្នាំ២០១៦នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដើម្បីវាយតម្លៃលទ្ធផល ការងារអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សា ២០១៤-១៥ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៥-២០១៦ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ សន្និបាតនេះ ប្រារព្ធឡើងក្នុងគោលបំណងផ្តល់លទ្ធភាពដល់មន្ត្រីអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍ បានជួបពិភាក្សាគ្នាវាយតម្លៃវឌ្ឍនភាពការងារកំណែទម្រង់ និងបញ្ហាប្រឈមនានា ធៀបនឹងផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ ២០១៤ ដល់២០១៨ ដើម្បីលើកឡើងនូវអនុសាសន៍ថ្មីៗ និងវិធានការថ្មីៗ សម្រាប់ជាយុទ្ធសាស្ត្រលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជា។

លើសពីនេះ ភាគីពាក់ព័ន្ធក៏រៀបចំធ្វើបទបង្ហាញពីចក្ខុវិស័យ គោលនយោបាយ យុទ្ធសាស្ត្រ និងបទពិសោធន៍ការងារដែលពួកគេបានអនុវត្ត កន្លងមក ដើម្បីចែករំលែក និងធ្វើជាមូលដ្ឋានសម្រាប់ទិសដៅការងារឆ្នាំបន្តបន្ទាប់ទៀត៕

សម្តេចនាយករដ្ឋមន្រ្តី នឹងអញ្ជើញបិទសន្និបាតក្រសួងអប់រំរ នៅសៀលនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់