នាយករដ្ឋមន្ត្រី​កម្ពុជាសម្តេច​ ហ៊ុន សែនបាន​ថ្លែង​ ថា សម្ដេច​សូម​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​ទូទាំងប្រទេស សិក្សា​រៀនសូត្រ​បន្ថែម​អំពី​របៀប​ប្រើប្រាស់​សម្ភារៈ​បច្ចេកវិទ្យា​ជាពិសេស Smart Phone ឲ្យ​ទាន់​ការវិវត្តន៍​ជឿនលឿន​ដែល​នាំមក​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​ការងារ​ប្រចាំថ្ងៃ និង ផ្តល់នូវ​ផលប្រយោជន៍​កាន់តែច្រើន​ដល់​សង្គមជាតិ​យើង​ទាំងមូល​។​នេះបើយោងតាមការសរសេលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់របស់សម្ដេចនៅថ្ងៃទី១២ខែមករា២០១៦។​

ជាមួយគ្នានោះសម្តេចលើកឡើងបន្ថែមថាជនរួមជាតិ​ខ្លះ​ប្រាកដជា​ឆ្ងល់ ព្រោះ​ឃើញ​ខ្ញុំ​កាន់​ជាប់​ជានិច្ច នូវ​កាបូបដៃ​តូច​មួយ​ទោះ​ទៅដល់​ទីណា​ក៏ដោយ​។ ក្នុង​កាបូប​នេះ គឺមាន​ផ្ទុក​ទូរស័ព្ទ​ចំនួន ៥ ដែល​សម្រាប់​តាមដាន​មើល ស្តាប់ និង​ទទួល​ព័ត៌មាន​ដែល​សហការី​បាន​ផ្ញើជូន​នៅ​រៀងរាល់​នាទី​។ ខ្ញុំ​ទទួលស្គាល់​ច្បាស់​ថា បច្ចេកវិទ្យា​ព័ត៌មាន គឺមាន​សារប្រយោជន៍​សំខាន់បំផុត​ដល់​ការអភិវឌ្ឍន៍ និង​ថែរក្សា​ស្ថេរភាព​សន្តិសុខ​សង្គមជាតិ​។​
ក្នុងនោះសម្ដេចបន្តថាទោះបី​ខ្ញុំ​ទៅដល់​ទីណា ខ្ញុំ​តែងតែមាន​អារម្មណ៍​នៅ​ជិត​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​បាន​ស្តាប់ បានឃើញ និង​បានដឹង​អំពី​សុខទុក្ខ​របស់​បងប្អូន​ជនរួមជាតិ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។ ព្រោះ​សុខទុក្ខ​របស់​បងប្អូន​ជនរួមជាតិ គឺជា​សុខទុក្ខ​របស់ខ្ញុំ​ផ្ទាល់​ផងដែរ ។

អ្វីដែល​សំខាន់​ជាង​ទៀត គឺ​ខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​ទាន់ពេល ទៅនឹង​ការសុំ​យោបល់​របស់​ថ្នាក់ដឹកនាំ នៃ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវការ​យោបល់ ឬ​ការសម្រេច​របស់ខ្ញុំ​លើ​បញ្ហា​បន្ទាន់ ទាក់ទង​និង​កិច្ចការ​ក្នុង​ក្រៅប្រទេស​មួយចំនួន​។

បើតាមហ្វេ​ស​ប៊ុ​ក​ផ្ទាល់របស់សម្ដេចបានឲ្យដឹងបន្តថា សូម្បីតែនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនិងនៅកន្លែងផ្សេងទៀត ក៏សម្ដេច នៅតែមានលទ្ធភាពភ្ជាប់ខ្លួនមកដោះស្រាយការងារបានដែរ។

samadaj hun sen 001

 

 

សម្តេចនាយករដ្ឋមន្ត្រី៖ថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងប្រទេសត្រូវរៀនសូត្រ បន្ថែមអំពីរបៀបប្រើប្រាស់Smart Phone

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់