(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានលើកឡើងថា បំផ្លាញសន្តិភាពងាយស្រួល តែរកនិងថែរក្សាសន្តិភាព គឺជាកិច្ចការដ៏លំបាក។

សម្ដេច ហ៊ុន សែន លើកឡើងបែបនេះ គឺតាមរយៈ Facebook Page ផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី១ ដើមខែកុម្ភៈ នេះ ដោយសរសេរភ្ជាប់សារពីម្សិលមិញ ដែល សម្ដេច បានធ្វើដំណើរពិនិត្យការរៀបចំសួនច្បារ ទីកន្លែងហាត់ប្រាណ កន្លែងដើរកំសាន្តរបស់ប្រជាជន និងបានបន្តចូលរួមហាត់កីឡាជាមួយបងប្អូនប្រជាពលរដ្ឋនៅមុខព្រះបរមរាជវាំង មាត់ទន្លេ រាជធានីភ្នំពេញ។

នៅក្នុង Facebook Page នាព្រឹកថ្ងៃច័ន្ទ នេះ សម្ដេច ហ៊ុន សែន បានរម្លឹកពីការតស៊ូរំដោះជាតិមាតុភូមិចេញពីរបប ប៉ុល ពត ដោយលើកឡើងថា ទោះជាជីវិតពោពេញដោយទុក្ខសោកស្ទើរស្លាប់ស្ទើររស់ តែសម្ដេច ពិតជាមានមោទនភាពដែលបានចូលរួមរំដោះប្រជាជនចេញពីរបប ប៉ុល ពត ដឹកនាំការស្វែងរកសន្តិភាព ពិសេសនយោបាយឈ្នះៗ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង ដែលផ្តល់ឱកាសសំរាប់ការអភិវឌ្ឍប្រទេស។ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ «បំផ្លាញសន្តិភាពវាងាយស្រួល តែការរកសន្តិភាពនិងថែរក្សាសន្តិភាពគឺជាកិច្ចការដ៏លំបាក»៕

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងពីទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន​សែន៖

Capture

សម្តេចនាយករដ្ឋមន្ត្រី៖ បំផ្លាញសន្តិភាពងាយស្រួល តែរកនិងថែរក្សាសន្តិភាព គឺជាកិច្ចការដ៏លំបាក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់