សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវថវិការក្នុងម្នាក់៣០០ ដុល្លារក្នុងការធ្វើដំណើរទៅ ចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ីលើកទី ២៩ហើយសម្ដេច ហ៊ុន សែន បានមានប្រសាសន៌ថា……….

205

នៅព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាករកីឡាការិនី មុនចេញទៅ ប្រកួតកីឡា SEA Games លើកទី ២៩ នៅ Malaysia។

ស្របពេលនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺនដល់កីឡាករទាំងអស់ទទួលបានជ័យជំនះជាបន្តបន្ទាហើយ ​​  សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គ្រូបង្វឹក គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា ដែលបានខិតខំប្រឹងប្រែងក្នុងវិស័យនេះ។

ក្នុងឱកាសនៃការទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ីខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តអោយកីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះបន្ថែមទៀតនាពេលខាងមុខ ។ កីឡាដែលទទួលបាននូវភាពជោគជ័យ មិនស្ថិតលើប្រទេសអ្នកមាន ឬប្រទេសអ្នកមាននោះទេ សំខាន់ស្ថិតនៅលើការហ្វឹកហាត់ ជាពិសេសសូមអោយកីឡាករទាំងអស់កុំចាញ់ច្រាបប្រទេសគេ កុំគិតថាប្រទេសគេធំ ឬខ្លាំងជាងយើងអោយសោះ សំខាន់លើសមត្ថភាព និងការតាំងចិត្តរបស់យើង។ ជាមួយគ្នានោះ សម្តេចតេជោហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់មុនទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី សម្តេចតេជោបានផ្តាំផ្ញើ២ចំនុចសំខាន់ៗ ដែលចំនុច ទី១ គឺហាមដាច់ខាតការប្រើប្រាស់ថ្នាំលើកកម្លាំង ឬគ្រឿងញៀនអ្វីជាដើមពីព្រោះវាមិនគ្រាន់តែធ្វើអោយយើងមិនទទួលបានជោគជ័យប៉ុណ្ណោះនោះទេ តែវាជាការបំផ្លាញសុខភាព និងធ្វើអោយខូចកិត្តិយសប្រទេសជាតិទៀតផង និងចំនុចទី២ ត្រូវមានការប្រកួតអោយត្រឹមត្រូវតាមក្បូនខ្នាតនិងច្បាប់ទំលាប់របស់គេ ជៀសវាងប្រកួតតាមចិត្តដែលខ្លួនឯងចង់បាន។ នាឱកាសនេះផងដែរ ដើម្បីជាការលើកចិត្តសំរាប់កីឡា កីឡាការិនី រួមទាំងប្រតិភូ និងគ្រូបង្វឹកទាំងអស់សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់នូវថវិការក្នុងម្នាក់៣០០ ដុល្លារផងដែរ ក្នុងការធ្វើដំណើរទៅ ចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ីខាងមុខ៕

 

banner