សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តី បានលើកឡើងកាលពីថ្ងៃទី០២ ខែមិថុនា ថា​ បើសិនជាសម្តេចនៅ​តែបន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី នោះ រដ្ឋាភិបាលដែលដឹ​កនាំដោយគណបក្សប្រជា​ជនកម្ពុជាមិន​យកពន្ធ​លើដីកសិ​កម្ម​នោះ​ទេ ប៉ុន្តែ បើមានបក្សថ្មីណាមួយដឹកនាំរដ្ឋាភិបាលវិញនោះ សម្តេចមិនធានាលើបញ្ហានេះទេ។ ​

ជាថ្មីម្តងទៀតហើយ ដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសពីគោលជំហរថា បើសិនជាសម្តេ​ច​នៅ​​តែបន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី នោះនឹងមិន​យកពន្ធ​លើដីកសិ​កម្ម​នោះ​ទេ ប៉ុន្តែ បើមានបក្ស​ថ្មីណា​មួ​យ​ដឹក​នាំ​រដ្ឋា​ភិបាលវិញនោះ សម្តេចមិនធានាលើបញ្ហា​មិនយកពន្ធ​លើដីកសិ​កម្ម​នោះទេ។

សម្ដេចនាយករដ្ឋមន្រ្តីបានបន្ថែមថា  ប្រទេសដែលនៅក្នុងតំបន់​មានតែប្រទេសកម្ពុជាប៉ុណ្ណោះ​ដែលមិនយ​ក​ពន្ធ​​ដី​ស្រែពីកសិករ។ ព្រោះថាកសិករកម្ពុជា​មានតម្រូវការ​ជំនួ​យពីរដ្ឋាភិបាល​ជាពិសេសពាក់ព័ន្ធនូវកា​រធ្វើប្រ​ព័ន្ធ​​ធារាសាស្រ្តនិងបញ្ចូលបច្ចេកវិទ្យាថ្មីសម្រាប់កសិករ.និងការរកទីផ្សារសម្រាប់កសិករជាដើម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១២ សម្តេច ហ៊ុន សែន បានប្រកាសថា អំឡុងពេលដែលលោកធ្វើ ជា​នាយ​ករដ្ឋមន្ត្រី ពន្ធដីនឹងមិនត្រូវបានយក ពីប្រជាពលរដ្ឋឡើយ ។ លោកបន្តថា ក្រោយឆ្នាំ១៩៧៩ មក​ដល់បច្ចុប្បន្ន គឺមិនត្រឹ មតែមិនយកពន្ធដីប៉ុណ្ណោះទេ និងថែមទាំងត្រូវជួយ ប្រជាកសិករ ទាំងអស់ តា​ម​រយៈការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការកសាង ប្រព័ន្ធធារាសាស្ត្រ ដើម្បីលើកកម្ពស់ ជីវភាព​រស់​នៅរ​ប​ស់​ពួក​គាត់ឲ្យបានសមរម្យ។

ដោយ៖​ ពេជ្យវាសនា

សម្ដេចហ៊ុន សែនមិនធានាចំពោះការយកពន្ធលើដីស្រែរបស់កសិករ ពេលបក្សថ្មីកាន់អំណាច​ (មានសំលេង)

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់