ក្នុងនាម​ ​ជា​ប្រធាន​គណបក្ស​កាន់អំណាចសម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបានលើកឡើងថាមិន​អាច​សន្យា​ហើយ បោ​កប្រាស់​ប្រជាពលរដ្ឋ​ទេ ដោយ​បញ្ជាក់​ថា បក្ស​លោក​បាន​ធ្វើ​ការងារ ដើម្បី​ពលរដ្ឋ​ជាក់ស្តែង​។​នេះបើយោងតាមទំព័រ​ហ្វេ​សប៊ុក​របស់សម្ដេច កាល​ពីថ្ងៃទី០៩មករា។

បើយោងតាមទំព័រ​ហ្វេ​សប៊ុកផ្លូវការ​របស់សម្ដេចនាយក​រដ្ឋមន្ត្រីហ៊ុន សែន កាល​ពីថ្ងៃទី០៩មករាបានឲ្យដឹង​ថា គណបក្ស​ប្រជាជនកម្ពុជា ​សន្យា​ហើយ​មិន​បោកប្រាស់​ពលរដ្ឋ ដូច​គណបក្សផ្សេង​នោះទេ​។ ដោយក្នុងនោះសម្ដេច ​សរសេរថា​៖ក្នុងឋាន​:​ជា​បក្ស​កាន់​អំណាច យើង​ច្បាស់​ជា មិន​ហ៊ាន​សន្យា​ខ្យល់ ឬ​បោកប្រាស់​ដូច​បក្ស​នយោបាយ​ខ្លះ​នោះឡើយ តែ​យើង​ធ្វើ​ពិត អនុវត្តន៍​ពិត ដើម្បី​ប្រជាជន​បាន​ទទួល​ផល​ពី​សកម្ម​ភាពជាក់ស្ដែង​របស់​យើង។​

​ជាមួយគ្នា ​នោះ សម្ដេច​បាន​ថ្លែងអំណរគុណដល់​អ្នក​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​កន្លងមក ហើយ​សម្ដេច​បង្ហាញ​ក្តីសង្ឃឹម​ថា ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​ពលរដ្ឋ​នៅ​តែ​បន្ត​គាំទ្រ​បោះឆ្នោត​ឲ្យ​គណបក្ស​រប​ស់​លោក​ទៀត​។ ​សម្ដេច ​បន្តថា​៖​សូម​អរគុណ​ចំពោះ បងប្អូន​ជនរួមជាតិ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​ដឹកនាំ​ប្រទេស​និង​សង្ឃឹមថា​នឹង​ទទួលបាន​នូវការគាំទ្រ​ជា​បន្ត​ទៀត នា​ពេល​បោះឆ្នោត​ខាងមុខ​។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បាត់បង់​សំឡេង គាំទ្រ​អស់​២២​អាសនៈ​កាលពី​ពេល​បោះឆ្នោត​នៅ​អាណត្តិ​ទី​៥​ឆ្នាំ​២០១៣​។​

មូលហេតុ​មួយចំនួន​ដែលអ្នកស្រាវជ្រាវ និង អ្នកវិភាគ​លើកឡើង​ពី​ការបាត់បង់​សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ប្រទេស​ជិត​៤០​ឆ្នាំ​មកនេះ​មានដូចជា អំពើ​អយុត្តិធម៌​នៅក្នុង​សង្គម អំពើពុករលួយ បក្ខពួកនិយម ការបំផ្លាញ​ធនធានធម្មជាតិ កត្តាមិន​មាន​ការងារ​ធ្វើ​នាំ​ឲ្យ​ពលរដ្ឋ​ក្រីក្រ និង កសិផល​របស់​កសិក​រ​មិន​មាន​ទីផ្សា​រលក់ជាដើម​។​

សម្ដេចនាយករដ្ឋមន្ត្រីបក្សកាន់អំណាចមិនសន្យាហើយ បោកប្រាស់ប្រជាពលរដ្ឋនោះទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់