សមាគមយុវជនកំណែទម្រង់រដ្ឋ បានស្នើកុំឱ្យលោក Jonh Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា នៅអំឡុងពេលដែលប្រមុខការទូតអាមេរិករូបនេះ ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៦ខែមករា ខាងមុខនេះ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមយុវជនកំណែទម្រង់រដ្ឋចុះថ្ងៃទី២៣ខែមករាឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា សមាគមយុវជនកំណែទម្រង់រដ្ឋ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក Jonh Kerry ដែលជាការបង្ហាញអំពីចំណងមិត្តភាពរឹងមាំរបស់កម្ពុជា-អាមេរិក ក៏ប៉ុន្តែសមាគមនេះ ក៏បានស្នើឱ្យប្រទេសអាមេរិក គោរពនូវឯករាជ្យ អធិបតេយ្យរបស់កម្ពុជា នឹងមិនឆ្លៀតយកឱកាសទស្សនកិច្ចនេះ ដើម្បីធ្វើការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជាឡើយ។
សូមបញ្ជាក់ថា លោក Jonh Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមកបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពជារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥និងទី២៦ខែមករាឆ្នាំ២០១៦។ជាដំណើរទស្សនកិច្ចគឺធ្វើឡើងមុនពេលដែលគណៈប្រតិភូមជាន់ខ្ពស់របស់កម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានកំពូលនៅក្នុងសហរដ្ឋអាមេរិក។
ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនោះលោក Jonh Kerry នឹងជួបជាមួយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រួមទាំងឯកឧត្តម កឹម សុខា ប្រធានស្តីទីបក្សសង្គ្រោះជាតិផងដែរ។
12553037_1549065708741128_5203043203846437791_n

សមាគមយុវជនកំណែទម្រង់រដ្ឋ សុំមិនឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់