ភ្នំពេញ​៖ សត្វ​ត្រដក់​ធំ ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ បាន​ញាស់​ចេញពី​សំបុក​ជាច្រើន​ក្បាល ហើយ​បាន​ទៅ​រស់នៅ​តំបន់​រ៉ា​ម​សា​ព្រែក​ទាល់ ដែលជា​តំបន់​អភិរក្ស​សត្វ​វិញ នៅ​ព្រឹក​ថ្ងៃទី​២៧ កក្កដា ។

អង្គការ​សមាគមន៍​អភិរក្ស​សត្វព្រៃ (WCS) បាន​ឲ្យ​ដឹងថា សំបុក​សត្វ​ត្រដក់​ធំ​នេះ ត្រូវបាន​ក្រុមមន្ត្រី​អនុរក្ស​ក្រសួងបរិស្ថាន និង​ប្រជា​សហគមន៍ ជួយ​ថែរក្សា​អស់​រយៈពេល​ជាង​៦​ខែ​មកហើយ សម្រាប់​ការ​ញាស់​កូន​សត្វ​ត្រដក់​ធំ​នេះ​។ អង្គការ​WCS ចាត់ទុក​ការ​ញាស់​កូន​នេះ គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​នៃ​ការសហការ​គ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​អភិរក្ស​សត្វ​ត្រដក់​ធំ ដែល​កំពុង​ជិត​ផុត​ពូជ​នេះ​។​

ប្រជា​ការពារ​សំបុក​នៅ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​លោក ឈន ឈួ​ម មានការ​ត្រេកអរ​ចំពោះ​វត្ត​មានកូន​សត្វ​ត្រដក់​ធំ ដែល​ទើប​ញាស់​ចេញ​នេះ​។ លោក​ថា ប្រជា​សហគមន៍​លោក នឹង​ជួយ​អភិរក្ស​សត្វ​ត្រដក់​ធំ មិន​ឲ្យ​បាត់បង់​ឡើយ​។ «​ប្រជា​សហគមន៍​នៅ​តំបន់​ព្រែក​ទាល់​នេះ យល់ដឹង​ពី​ការអភិរក្ស​សត្វ​ស្លាប​ទឹក ព្រោះ​ការពិត​សត្វ​ស្លាប​ទឹក​ទាំងអស់នោះ បានផ្ដល់​ឲ្យ​ពួកគាត់​នូវ​ប្រាក់ចំណូល តាមរយៈ​គម្រោង​ទេសចរណ៍ធម្មជាតិ​»​។ នេះ​បើតាម​លោក ឈន ឈួ​ម​។​

​ជាមួយគ្នានេះ​ប្រធាន​ផ្នែក​កម្មវិធី​ពិនិត្យ​អង្កេត​តាមដាន និង​សិក្សា​ស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​WCS អំពាវនាវ​ឲ្យ​ប្រជា​សហគមន៍ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រួមទាំង​ម្ចាស់ជំនួយ​ទាំងអស់ បន្តសកម្មភាព​អភិរក្ស​នៅ​តំបន់​ព្រែក​ទាល់ ដើម្បី​ការពារ​សត្វ​ស្លាប​ទឹក និង​ទីជម្រក​ធម្មជាតិ​របស់​សត្វ​ទាំងនោះ កុំ​ឲ្យ​បាត់បង់​។​

​សត្វ​ត្រដក់​ធំ ជា​ប្រភេទ​ត្រដក់​មាន​មាឌធំ​ជាងគេ​បង្អស់ ដែលមាន​កម្ពស់​ដល់​១,៥ ម៉ែត្រ​។ សត្វ​ត្រដក់​ធំ ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ សត្វ​ត្រដក់​ធំ មាន​ចំនួន​ពី​៨០០​ទៅ​១០០០​ក្បាល​ប៉ុណ្ណោះ ដែល​កំពុងមាន​ជីវិត​នៅលើ​ពិភពលោក​។

បច្ចុប្បន្ន​សត្វ​ត្រដក់​ធំ កំពុងមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ចំនួន​១៥០​ទៅ​២០០​គូរ រស់នៅក្នុង​តំបន់​អភិរក្ស​រ៉ា​ម​សា​ព្រែក​ទាល់ ដែលជា​បន្ទាយ​ពង​កូន​ចុ​ក្រោយ​គេ​បង្អស់​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ និង​ធំជាងគេ​លំដាប់​ទី​២​នៅលើ​ពិភពលោក បន្ទាប់ពី​តំបន់​អា​សាម ប្រទេស​ឥណ្ឌា​។ ហើយក៏​ជា​តំបន់ដីសើម​ទឹកសាប​សំខាន់បំផុត​នៃ​បឹង​ទន្លេសាប ដែលមាន​ការទទួលស្គាល់​ផ្នែក​ធនធាន​ជីវចម្រុះ សង្គម និង​សេដ្ឋកិច្ច​។ កាលពី​ឆ្នាំ​២០១៥ ព្រែក​ទាល់​ត្រូវបាន​គេ​កំណត់​ទៅជា​តំបន់​រ៉ា​ម​សា​ព្រែក​ទាល់ ដោយសារតែ​វា​មាន​សារៈសំខាន់​ជា​លក្ខណៈ​សាកលលោក​សម្រាប់​ការអភិរក្ស​សត្វ​៕

សត្វ​ត្រដក់​ធំ​រាប់រយសត្វត្រដក់ធំរាប់រយក្បាល បានញាស់ចេញពីសំបុក ទៅរស់នៅតំបន់រ៉ាមសាព្រែកទាល់​ក្បាល បាន​ញាស់​ចេញពី​សំបុក ទៅ​រស់នៅ​តំបន់​រ៉ា​ម​សា​ព្រែក​ទាល់​

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak02

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់